Connect with us

ជីវិតកម្សាន្ដ

ខ្លាចនាំទុក្ខឲ្យ​ប្រពន្ធកូន! Lift Supoj ស៊ូឃុំខ្លួនឯង១៤ថ្ងៃក្នុងឡាន ក្រោយបានពាក់ព័ន្ធជាមួយ Pepo

បានផុស

នៅ

តារាសម្ដែងថៃលោក Lift Supoj បានបញ្ជាក់ថា ពេលនេះលោកត្រូវបានឃុំខ្លួនឯងចំនួន១៤ថ្ងៃហើយ បន្ទាប់ពីទទួល​បាន​ដំ​ណឹ​ង ថា តា​រាវ័យ​ក្មេងលោក Pepo បានរកឃើញថាឆ្លងកូវីដ-១៩ កាលពីថ្ងៃទី០៦ មេសា ទាំងដែលកាលពីប៉ុន្មានថ្ងៃមុននេះ​អ្នក​ទាំង​២ ទើ​ប​តែបានរួមការងារជាមួយគ្នាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែលកាន់តែកំសត់នោះគឺ Lift Supoj ត្រូវបង្ខំចិត្តឃុំឃាំងខ្លួនឯងនៅក្នុងឡានខាងមុខផ្ទះ ដោយមូលហេតុគឺមិនចង់នាំទុក្ខដល់​គ្រួ​សារ ​ព្រោះនៅក្នុងផ្ទះមានតែមនុស្សចាស់ជរាជាឪពុកម្ដាយ ក្មេងៗជាកូន និងភរិយារបស់លោកផងដែរ។

តារាសម្ដែងថៃជើងចាស់ Lift Supoj ក៏បានឲ្យដឹងថា ជាធម្មតាខ្លួនគឺជាអ្នកដែលស្រលាញ់ចូលចិត្តឡានខ្លាំងណាស់ តែក៏មិនគិត​ថា​ត្រូវ​ឃុំខ្លួនឯង​នៅក្នុងឡានរយៈពេល១៤ថ្ងៃបែបនេះ។ ពេលដឹងពីស្ថានភាពរបស់ Lift Supoj មហាជននិងមិត្តភក្តិជាច្រើន​របស់​តា​រា​ខាង​លើបានរួមគ្នាលើកទឹកចិត្តដល់លោក និងបានជូនពរឲ្យតារារូបនេះគេចផុតពីកូវីដ-១៩៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖កាន់តែរាលដាលខ្លាំងក្នុងសិល្បៈថៃ! តួអង្គជេកក្នុងរឿង «ឡៃឡាធីតាយក្ស» ឆ្លងកូវីដ

ចុចអាន៖បន្ទាប់ពីអ្នកជិតស្និទ្ធម្នាក់ឆ្លងកូវីដ! Tor និង Sky រត់ទៅធ្វើតេស្ត លទ្ធផលចេញមកស្មានមិនដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម