ជីវិតកម្សាន្ដ
លីម តិចម៉េង ថា មួយជីវិតមិនផ្សាយល្បែងហើយក៏មិនធ្វើគំរូអ្នកណាដែរ តែអ្វីដែលតាំងចិត្ត ជាគោលការណ៍ជីវិត
តារាចម្រៀងប្រុសវ័យក្មេងដ៏មានប្រជាប្រិយភាព របស់ផលិតកម្មរស្មីហង្សមាស លីម តិចម៉េង បានចេញបញ្ជាក់ជំហរខ្លួនជាថ្មីទាក់ទងនឹងការផ្សព្វផ្សាយល្បែងអនឡាញ ដោយគូសបញ្ជាក់ថា “ខ្ញុំគ្មានបំណង ឬចេតនាស្អីទេ គ្រាន់តែនិយាយពាក្យពិត « មួយជីវិតមិនផ្សាយល្បែង » ហើយក៏មិនមែនសម្រាប់ឱ្យអ្នកណាមកធ្វើគំរូតាមស្អីដែរ គ្រាន់តែនេះជាគោលការណ៍ជីវិតរបស់ខ្ញុំខ្លួនឯង”។


ការលើកឡើងនេះ អាចទំនងជាជាប់ទាក់ទងនឹងសារមួយរបស់លោកកាលពីថ្ងៃទី៩ កញ្ញានេះ ដោយមានខ្លឹមសារសង្កត់ធ្ងន់ពីការតាំងចិត្តយ៉ាងដាច់ណាត់ ក្នុងការផ្សព្វផ្សាយល្បែងអនឡាញនោះឡើយ។ លោកថា “ស្រុកទេសមានបញ្ហា សេដ្ធកិច្ចធ្លាក់ចុះ ការងាររអាក់រអួល ស្រាប់តែមានល្បែងអនឡាញជាច្រើន ចង់សហការចចារតម្លៃល្អប្រូម៉ូត”។ ដោយបែបនេះ លោកក៏ប្រកាសជាសាធារណៈជូនជាដំណឹងតែម្តងថា ពុំចាំបាច់ចរចារឿងនេះនាំតែហត់ទេ ព្រោះបើទោះបីជាទាក់ទងទៅអ្នកគ្រប់គ្រងលោកផ្ទាល់ ឬទាក់ទងទៅខាងក្រុមហ៊ុន ហង្សមាស ក៏លោកមិនអាចធ្វើបានដែរ”។

មិនតិចដងនោះឡើយ ដែលតារាចម្រៀងប្រុសដ៏លេចធ្លោរូបនេះ អះអាងមិនបៀតជាដាច់ខាត ទាក់ទងនឹងការផ្សព្វផ្សាយហ្គេមអនឡាញ ព្រោះយល់ថា សកម្មភាពនេះមិនត្រឹមតែមិនបានជួយអ្វីជាប្រយោជន៍ ថែមទាំងប៉ះពាល់ដល់សង្គមជាតិ និងពលរដ្ឋខ្មែរផងដែរ ខណៈកន្លងមក កើតមានករណីលង់ខ្លួនអស់ទ្រព្យសម្បត្តិ សម្លាប់ខ្លួន ថែមទាំងជាកត្តាដែលជំរុញឱ្យកើតបញ្ហាក្នុងសង្គមថែមទៀតផង។
គោលជំហរមិនរាថយរបស់តារាចម្រៀងប្រុសរូបនេះ ក៏ធ្វើឱ្យមហាជនបង្ហាញការកោតសរសើរផងដែរ ដោយយល់ថា សកម្មភាពនេះ ជាផ្នែកមួយជួយទប់ស្កាត់បញ្ហាក្នុងសង្គមជាតិផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


