ព័ត៌មានអន្ដរជាតិ
ថៃ ព្យួរតំណែងអគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយក្រុមហ៊ុនហ្គេមអនឡាញ
តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃសុក្រទី១៩ខែមេសា, អគ្គស្នងការនគរបាលជាតិស្តីទីថៃ បានព្យួរតំណែងអគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn និងមន្ត្រីក្រោមឱវាទ៤នាក់ទៀតភ្លាមៗ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធជាមួយក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ។
យោងតាមប្រភពខាងលើ អ្នកទាំង៥ មានជាប់សង្ស័យពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយគេហទំព័រហ្គេមអនឡាញ BNK Matser។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីតុលាការ អនុម័តដីកាចាប់ខ្លួនជនសង្ស័យទាំង៥ ហើយការព្យួរតំណែងនេះទៀតសោត កើតឡើងក្រោយពេលអគ្គស្នងការនគរបាលជាតិស្តីទីលោក Kitrat Panphet ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅវិមានរដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង៥ ក៏មានសិទ្ធិដាក់ញត្តិប្រឆាំងនឹងដីកានេះដែរ។
អស់រយៈពេលជាយូរមកហើយ លោក Surachate បានជាប់ក្នុងជម្លោះដ៏រ៉ាំរ៉ៃ ដោយប្រជាជន នាំគ្នាចោទប្រកាន់គាត់ថា ពាក់ព័ន្ធជាមួយបណ្តាញល្បែងស៊ីសងខុសច្បាប់ជាច្រើន។
កាលពីថ្ងៃទី២ខែមេសា គាត់ត្រូវបានបញ្ជូនខ្លួនទៅប៉ូលិសម្តងហើយ ដើម្បីឆ្លើយបំភ្លឺពីបទលាងលុយកខ្វក់ ពោលគឺត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបអង្កេតទទួលបានដីកាចាប់ខ្លួនគាត់ ប៉ុន្តែក្រោយមកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ទីបំផុត គណកម្មការមួយដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីដើម្បីស៊ើបអង្កេតករណីនេះ បានរកឃើញថា មានព័ស្តុតាងរឹងមាំដែលបង្ហាញយ៉ាងច្បាស់ថា លោក Surachate ពិតជាមានជាប់ពាក់ព័ន្ធការសំណុំរឿង លាងលុយកង្វក់មែន។
សូមបញ្ជាក់ថា ក្រៅពីលោក Surachate មន្ត្រី៤នាក់ទៀតដែលជាប់ព័ន្ធក្នុងករណីនេះរួមមាន លោក Kittichai Sangkhathaworn ស្នងការរងនគរបាលខេត្ត Songkhla, Krit Pariyaket នាយប៉ុស្តិ៍រងស្រុក Phra Samut Chedi ក្នុងខេត្ត Samut Prakan និងប៉ូលិសចរាចរណ៍ពីរនាក់ឈ្មោះ Natthawut Wadwaew និង Natthanan Chuchak៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ មិនអនុញ្ញាតឲ្យលេងបាញ់ទឹក រហូតឡើយក្នុងខែ រៀបចំពិធីបុណ្យសង្ក្រាន្តនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


