ព័ត៌មានអន្ដរជាតិ
វៀតណាម ចង់យកពន្ធពិសេសលើក្រុមហ៊ុនផលិតហ្គេមអនឡាញ ដើម្បីកុំឲ្យយុវវ័យញៀនលេងពេក
ក្រសួងហិរញវត្ថុវៀតណាម ចង់យកពន្ធពិសេសលើអ្នកផលិតហ្គេមអនឡាញ ដោយសារតែហានិភ័យនៃការញៀនលេងហ្គេម និងផលប៉ះពាល់អវិជ្ជមានដល់សុខភាព ។

បន្ទាប់ពីពិគ្រោះជាមួយសាធារណជន និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត, ក្រសួងហិរញ្ញវត្ថុទទួលបានសំឡេងគាំទ្រ ៩០ ភាគរយសម្រាប់សំណើយកពន្ធមួយនេះ ខណៈ ១០ ភាគរយទៀតបានបដិសេដ និងស្នើឲ្យរិះរកវិធានការផ្សេង ។
ចំពោះក្រសួងសុខាភិបាលវៀតណាម និងវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យ Bach Mai ក៏គាំទ្រចំពោះការយកពន្ធនេះផងដែរ ដោយអះអាងថា ការលេងហ្គេមអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកលេងហ្គេម ជាពិសេសយុវវ័យតែម្តង ។

ដោយឡែក ចំពោះក្រសួងមួយចំនួនទៀត រួមមានក្រសួងព័ត៌មាន និងទំនាក់ទំនង , ក្រុមហ៊ុនបង្កើតហ្គេមអនឡាញ VNG, សមាគមកីឡាកម្សាន្ត និងអេឡិចត្រូនិកវៀតណាមជាដើម គឺមិនគាំទ្រចំណាត់ការនេះឡើយ ព្រោះអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពោលពន្ធទាំងនេះនឹងជំរុញឲ្យក្រុមហ៊ុនហ្គេមអនឡាញក្នុងប្រទេសមិនសប្បាយចិត្ត ក៏ដូចជាអាចប្តូរទីតាំងផលិតទៅកាន់ប្រទេសផ្សេង ។
តាមរយៈតួលេខ អ្នកញៀនហ្គេមនៅវៀតណាមគឺមានជាង ៨.៥ ភាគរយ ក្នុងចំណោមនោះមាន ១២ ភាគរយទទួលរងជំងឺធ្លាក់ទឹកចិត្ត, ១៣.៥ ភាគរយមានការថប់បារម្ភ និង ១៧ ភាគរយមានជំងឺស្ត្រេស ។ ទន្ទឹមនឹងនេះ អ្នកញៀនហ្គេម គឺមានទំនាក់ទំនងទាបមែនទែនជាមួយអ្នកដទៃដល់ ២២ ភាគរយ ខណៈ ១៨ ភាគរយមិនសូវមានទំនាក់ទំនងក្នុងសង្គម ហើយអ្នកលេង ១៦ ភាគរយទៀតមានបញ្ហាក្នុងការគេង ។
បើយោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការផលិតហ្គេមអនឡាញនៅក្នុងប្រទេសវៀតណាម បានជួយបង្កើនប្រាក់ចំណូលជាង ៣២៣ លានដុលា្លរក្នុងឆ្នាំ ២០១៩ ហើយបានកើនឡើងដល់ ៥១១ លានដុល្លារកាលពីឆ្នាំមុន ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ វៀតណាម ជួបគ្រោះរាំងស្ងួតធ្ងន់ ខណៈអាងស្តុកទឹកដ៏ធំប្រេះដីបែកក្រហែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


