ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទឧស្សាហកម្មល្បែងអនឡាញរាប់រយកន្លែងដំណើរការដោយចិន
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានបញ្ជាឱ្យបិតជាបន្ទាន់នូវប្រតិបត្តិការល្បែងភ្នាល់តាមអនឡាញ (ហ្គេមអនឡាញ) ដែលដំណើរការដោយក្រុមហ៊ុនចិនយ៉ាងទូលំទូលាយ និងចោទប្រកាន់ពួកគេពីបទបង្កឲ្យមានឧក្រិដ្ឋកម្ម រួមទាំងការបោកប្រាស់ហិរញ្ញវត្ថុ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងឃាតកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២៣ ខែ កក្កដានេះ។

ចំណាត់ការរបស់ប្រធានាធិបតី Marcos បានកើតឡើង ចំពេលមានការបង្ក្រាបដែលគាំទ្រដោយទីក្រុងប៉េកាំង ក្នុងការហាមឃាត់ការលេងល្បែងស៊ីសងតាមអនឡាញដំណើរការដោយជនជាតិចិន ដែលប៉ាន់ប្រមាណថាមានចំនួនច្រើនជាង៤០០កន្លែងនៅទូទាំងប្រទេសហ្វីលីពីន ដែលជួលជនជាតិចិន និងអាស៊ីអាគ្នេយ៍រាប់ម៉ឺននាក់មកធ្វើការ។ ចំណាត់ការនេះបានឈានទៅដល់ការបិទអគារធំៗជាច្រើនជាកន្លែងដែលគេសង្ស័យថា ជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានជួលជាបុគ្គលិកខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏លំបាក។
ពាក់ព័ន្ធរឿងនេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានបញ្ជាឱ្យចាប់ខ្លួនអភិបាលក្រុងម្នាក់ក្នុងខេត្ត Tarlac ភាគខាងជើងនៃទីក្រុងម៉ានីល ដែលបានខកខានក្នុងការបង្ហាញខ្លួននៅក្នុងសវនាការសាធារណៈ ខណៈអភិបាលក្រុងរូបនេះទទួលរងការចោទប្រកាន់ជាច្រើន រួមទាំងការចោទប្រកាន់ការដែលថា មានកន្លែងលេងល្បែងអនឡាញដ៏ធំមួយនៅជិតសាលាក្រុង និងមានការសង្ស័យថាអភិបាលក្រុងរូបនេះបន្លំលាក់សញ្ជាតិចិនរបស់នាងដើម្បីអាចឈរឈ្មោះជាការិយាល័យសាធារណៈដែលទុកសម្រាប់តែជនជាតិហ្វីលីពីន។

លោក Marcos បានបញ្ជាឱ្យភ្នាក់ងារហ្គេមទាំងនេះ បញ្ឈប់ប្រតិបត្តិការល្បែងស៊ីសងនៅចុងឆ្នាំ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងនៅក្នុងសភាតំណាងរាស្រ្ត។ លើសពីនេះលោកបានស្នើឲ្យក្រសួងការងារស្វែងរកការងារជំនួសឲ្យកម្មករហ្វីលីពីន ដែលនឹងត្រូវបាត់បង់ការងារដោយសារការបិទបនល្បែងទាំងនោះ។ ជាមួយគ្នានេះ លោក Marcos ក៏បាននិយាយរិះគន់ស្តែងៗ ចំពោះការបង្រ្កាបប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅរបស់អតីតប្រធានាធិបតីលោក Rodrigo Duterte ដែលបានធ្វើឱ្យជនស្លូតត្រង់រាប់ពាន់នាក់ត្រូវបានសម្លាប់។
លោក Marcos ក៏បានប្រកាសពីការសម្រេចចិត្តក្នុងពេលថ្លែងសុន្ទរកថាមួយថា ហ្វីលីពីននឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន ដោយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់ផលប្រយោជន៍ទឹកដីរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ជុំវិញជម្លោះអរិភាពកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង លោក Marcos បានសង្កត់ធ្ងន់ថា ហ្វីលីពីននឹងមិនថយក្រោយឡើយ ប៉ុន្តែគ្រាន់តែប្រើមធ្យោបាយសន្តិវិធីដើម្បីដោះស្រាយជម្លោះនេះវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


