ជីវិតកម្សាន្ដ
ឆឹម សក្កដា ត្រៀមដឹកនាំសិល្បករខ្មែរ ធ្វើមូលនិធិរៃអង្គាសថវិកានៅកូរ៉េ ដើម្បីទ្រទ្រង់ដល់កងទ័ព
តារាសម្តែងលោក ឆឹម សក្កដា បានសម្រេចបង្កើតមូនិធិ “សិល្បករទ្រទ្រង់ដល់វីរកងទ័ព” ដោយលោកនឹងដឹកនាំសិល្បករសិល្បការិនីល្បីៗជាច្រើនដួង ចេញទៅច្រៀង និងសម្តែងនៅលើទឹកដីប្រទេសកូរ៉េ ដើម្បីរៃអង្គាសថវិកាសប្បុរសជនជួយដល់កងទ័ពជួរមុខ។

បើតាមការបញ្ជាក់ឱ្យដឹងពីតារាសម្តែងលោក ឆឹម សក្កដា សម្រាប់ការចេញទៅប្រទេសកូរ៉េដោយមានសិ ល្បករខ្មែរច្រើនដួងនេះគឺធ្វើឡើងរយ:ពេល៥ថ្ងៃគោ លនៃការប្រគុំតន្ត្រីនេះដើម្បីគៀរគរថវិកាជួយដល់វីរ: កងទ័ព បងប្អូនភៀសសឹកនិងគ្រួសារកងទ័ពដែលព លីក្នុងបុព្វហេតុការពារជាតិមាតុភូមិអំឡុងពេលនៃកា រឈ្លានពានរបស់ពួកចោរសៀម។

លោក ឆឹម សក្កដាបានឱ្យដឹងថា “ពួកយើងនឹងទៅធ្វើមូលនិធិនៅកូរ៉េ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីទ្រទង់ដល់វីរកងទ័ពយើងតែក៏នៅតែទទួលមូលនិធិបងប្អូនក្នុងប្រទេសយើងដូចគ្នា សូមបន្ដរួបរួមគ្នាតក់ៗកុំដាច់ព្រោះពួកគាត់នៅឈរជើងហាលក្ដៅហាលភ្លៀងគ្រប់ពេល ដើម្បីទឹកដីនិងប្រជាជនយើង”។
ជាការពិត នេះជាការឈឺចាប់ខ្លាំងបំផុតមិនអាចកំភ្លេចបានសម្រាប់កូនខ្មែរគ្រប់ជំនាន់ចំពោះការឈ្លានពានយ៉ាងគឃ្លើនរបស់ពួកចោរសៀមមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជាដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំទុកជាប្រវត្តិសាស្ត្រ។មកដល់ពេលនេះ នៅលើបណ្ដាញសង្គម មហាជនកម្ពុជានៅតែបន្តរួបរួមគ្នាជាកម្លាំងស្មារតីស្នេហាជាតិ តាមរយៈសកម្មភាពផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកដែលត្រូវបានជម្លៀស៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


