ព័ត៌មានជាតិ
លោក ឃួន ផុនរតនៈ ចូលរួមជាមួយពលរដ្ឋខ្មែរជាង៥ពាន់នាក់ ក្នុងការប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីអង្គាសប្រាក់ជួយកងទ័ព
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសកូរ៉េខាងត្បូង បានចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ និងការប្រគុំតន្ត្រីសប្បុរសធម៌ នៅតំបន់ក្វាងជូតូច ប្រទេសកូរ៉េខាងត្បូង ដែលរៀបចំដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច និងមានការចូលរួមពីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ពាន់នាក់។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់កងទ័ព និងជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃួន ផុនរតនៈ ក៏បានចូលរួមមតិសំណេះសំណាល និងទស្សនាស្តង់ម្ហូបខ្មែរ ព្រមទាំងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងអាជ្ញាធរពាក់ព័ន្ធ ដែលតែងតែជួយសម្របសម្រួល និងជួយយកចិត្តទុកដាក់គាំពារដល់បពលករ និងប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់ ក៏ដូចជាក្នុងខេត្តខ្យង់គីទាំងមូល៕





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


