Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ប្រកាសបង្កើតមូលនិធិ “ម្នាក់១ដុល្លារ សម្រាប់វីរជន ទិញដ្រូនបំពាក់កាមេរ៉ាចាប់កម្ដៅ”

បានផុស

នៅ

តារាសម្តែង និងជាគ្រូក្បាច់គុនបុរាណខ្មែរ កញ្ញា ពេជ្រ ចរណៃ បានប្រកាសបង្កើតមូលនិធិ “ដ្រូនបំពាក់កាមេរ៉ាចាប់កម្ដៅ” សម្រាប់ខឿនការពារជាតិក្នុងគោលដៅ កៀរគរស្វែងរកថវិកាពីសប្បុរសជន ដើម្បីទិញដ្រូនខាងលើឧបត្ថម្ភដល់វីរកងទ័ពជួរមុខដែលកំ ពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ក្រុមចោរសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែង ពេជ្រ ចរណៃ បានបញ្ជាក់ឱ្យដឹងថា សកម្មភាពនេះធ្វើឡើងដើម្បីសម្រួលដល់វីរ:កងទ័ពខ្មែរ ងាយស្រួលក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀម។ អ្នកនាងបន្តថា មូលនិធិនេះជាទឹកចិត្ត ក៏ដូចជាការចូលរួមពីពួកយើងដែលផ្ដួចផ្ដើមឡើងក្នុងនាមស្មារតីខ្មែរតែមួយ។

កញ្ញា ពេជ្រ ចរណៃ បានអំពាវនាវឱ្យសាធារណជនកម្ពុជា ចូលរួមចំណែកម្នាក់ ១ដុល្លារ សម្រាប់មូលនិធិនេះ ដោយជឿជាក់ថា ឧបករណ៍បច្ចេកវិទ្យាទាំងនេះអាចជួយសម្រួលកិច្ចការវីរកងទ័ពបានច្រើន ខណៈការជួយនេះ ក៏ចាត់ទុកជាការជួយដល់ស្មារតីនិងសកម្មភាព នៃការការពារបូរណភាពទឹកដីកម្ពុជាដ៏សំខាន់ផងដែរ។

ក្រៅពីដ្រូនចាប់កំដៅ ក៏មានសាធារណជនមួយចំនួនឯកភាព និងចូលរួមការអំពាវនាវដល់សប្បុរសជនផងដែរ ដោយសុំឱ្យជួយគិតគូររឿងអាវក្រោះដែលជារឿងចាំបាច់បំផុតដូចគ្នា និងលើកឡើងថា “ជីវិតយើង ប្រទេសជាតិយើង រួមសាមគ្គី ព្រោះនៅលើទឹកដីដូនតារបស់យើងពិតប្រាកដ”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម