ជីវិតកម្សាន្ដ
នី មុន្នីនាថ ផ្តួចផ្តើមមូលនិធិសម្រាប់ខឿនការពារប្រជានជនផ្តល់ម៉ាស៊ីនថតជាប់ខ្លួនដល់វីរកងទ័ពជួរមុខ
តារាសម្តែងទឹកភ្នែកកញ្ញានី មុន្នីនាថ បានសម្រេចបង្កើតមូលនិធិសម្រាប់ខឿនការពារប្រជាជនក្នុងគោលដៅកៀរគរស្វែងរកថវិកាពីសប្បុរសជន ដើម្បីទិញម៉ាស៊ីថតជាប់ខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងតាមព្រំដែនការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ក្រុមចោរសៀម។

បើតាមបញ្ជាក់ សកម្មភាពនេះធ្វើឡើង ដើម្បីសម្រួលវីរកងទ័ពខ្មែរងាយស្រួលក្នុងការថតវីដេអូពេលក្រុមទាហានសៀមតែងចូលមកចង់បង្កបញ្ហានៅតាមព្រំដែន។ តារារូបនេះបន្តថា មូលនិធិនេះជាទឹកចិត្ត ក៏ដូចជាការចូលរួមពីពួកយើងដែលផ្ដួចផ្ដើមឡើងដោយលោក (រៀនថត) ក្នុងនាមជាអ្នកផលិតមាតិកា និងបុគ្គលសាធារណ:។
កញ្ញា នី មុន្នីនាថ បានឲ្យដឹងទៀតថា គោលដៅនៃមូលនិធិនេះ គឺផ្តត់ផ្គង់ម៉ាស៊ីនថតជាប់ខ្លួន (Body Cam) ទៅដល់កងទ័ពជួរមុខហើយ និងចំណាយពេលបង្រៀនឲ្យពួកគាត់ចេះប្រើឧបករណ៍នេះផងដែរ។ ចំណែកការទទួលមូលនិធិ គឺគ្រោងបិទនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៥។ ឯការផ្តល់ម៉ាស៊ីនថតនឹងធ្វើឡើងនៅចុងខែ ដោយសារត្រូវបញ្ជារទិញពីក្រៅប្រទេសមកច្រើនគ្រាប់។
តារាទឹកភ្នែករូបនេះ គូសបញ្ជាក់ដែរថា ចំពោះការចូលរួម គឺតាមទឹកចិត្តសប្បុរសជន ដែលជាការបង្ហាញស្មារតីគាំ ទ្រខឿនការពារប្រជាជនកម្ពុជា។ ទន្ទឹមនេះ កញ្ញាក៏សម្តែងការអរគុណដល់អ្នកដែលបានចូលរួមផងដែរ ចំពោះទឹកចិត្ត ស្រលាញ់ប្រទេសជាតិ។

សកម្មភាពខាងលើនេះ ធ្វើឡើងស្របពេលដែលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជានិងថៃ បាននិងកំពុងតែមានបញ្ហាប្រឈមដាក់គ្នា ក្រោយកងទ័ពរបស់ក្រុមជ្រុលនិយមថៃចូលមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា។ ខណៈកងទ័ពកម្ពុជា ក៏បាននិងកំពុងឈរការពារការទឹកដីជាតិមាតុភូមិយ៉ាងរឹងមាំ អង់អាច មិនឲ្យចោរឈ្លានពានបានឡើយ៕ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


