ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ធ្លាយគ្រាប់ត្រូវផ្ទះពលរដ្ឋថៃ ២២ខ្នងទៀត ខណៈថៃចេញលិខិតតវ៉ា
ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន កាន់តែខ្លាំងឡើងៗទៅ ដោយមានប្រើប្រាស់អាវុធគ្រប់ប្រភេទទាំងស្រាលនិងធ្ងន់ ឈានដល់ការប្រើគ្រាប់ផ្លោងថែមទៀត ខណៈការបាញ់គ្នានោះ ក៏ធ្វើឲ្យគ្រាប់ធ្លាយដល់ដីថៃ ត្រូវផ្ទះពលរដ្ឋចំនួន២២ខ្នង។

តាមសេចក្តីរាយការណ៍របស់ Amarin កាលពីថ្ងៃសៅរ៍ទី១៨ខែតុលាឆ្នាំ២០២៥, គ្រាប់កាំភ្លើងហោះមកពីខាងមីយ៉ាន់ម៉ា បានបង្កការខូចខាតដល់ផ្ទះពលរដ្ឋថៃនៅក្នុងស្រុក Mae Sot នៃខេត្ត Tak ខណៈថៃបានត្រឹមចេញលិខិតតវ៉ានិងបង្កើនការល្បាតនៅតាមព្រំដែនប៉ុណ្ណោះ។
ពាក់ព័ន្ធស្ថានការណ៍វិវត្តចុងក្រោយនេះ អភិបាលស្រុក Mae Sot លោក Sanya Petchset បានដឹកនាំមន្ត្រីចុះទៅពិនិត្យ និងណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងរាយការណ៍ករណីមានអាសន្ន។

សូមជម្រាបថា រយៈពេល២ខែមកនេះ កងទ័ពមីយ៉ាន់ម៉ា បានបង្កើនប្រតិបត្តិការវាយប្រហារខ្លាំងណាស់លើក្រុមឧទ្ទាមប្រឆាំង ដោយឈានដល់ការប្រើទាំងយន្តហោះចម្បាំងនិងដ្រូនថែមទៀតផង។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការវាយលុកយ៉ាងសន្ធាប់លើកងកម្លាំងប្រដាប់អាវុធ សហភាពជាតិការ៉ែន (KNU) និង កងកម្លាំងការពារប្រជាជន (PDF) មកពីតំបន់ Ban Le Kae Ko និងភូមិក្បែរៗនោះ ក្នុងស្រុក Myawaddy នៃរដ្ឋការ៉ែន ប្រទេសមីយ៉ាន់ម៉ា។

មុននេះ ក៏មានសេចក្តីរាយការណ៍ដែរថា គ្រាប់ផ្លោងពីការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា នៅតំបន់ជាប់ព្រំដែនថៃ បានហោះចូលដីថៃ ធ្លាក់ចំផ្ទះពលរដ្ឋចំនួន៨ខ្នង បណ្តាលឲ្យអ្នកភូមិចលាចលភ័យខ្លួន រត់ប្រសាចដើម្បីគេចពីគ្រោះថ្នាក់។
រឿងនោះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៦ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស Tong Mei ស្ថិតក្នុងភូមិ Min La Pan ស្រុក Myawaddy នៃខេត្ត Myawaddy ដោយភាគីជម្លោះឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់និងដ្រូន ខណៈទ័ពថ្មើរជើងមានគម្លាតពីគ្នាត្រឹម៤០០ម៉ែត្រប៉ុណ្ណោះ។
ការបាញ់តដៃគ្នាដ៏ក្តៅគគុក បណ្តាលឲ្យគ្រាប់ផ្លោង ហោះធ្លាយចូលដល់ដីថៃ ធ្លាក់ត្រូវផ្ទះពលរដ្ឋចំនួន៨ខ្នងនៅក្នុងភូមិ Huai Maha Wong ឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak ដដែលនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រាប់ផ្លោងមីយ៉ាន់ម៉ា ធ្លាក់ត្រូវផ្ទះពលរដ្ឋថៃ ៨ខ្នង មនុស្សរត់ប្រសាចទាំងព្រលឹងចុងសក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


