Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ទំនាក់ទំនងជាមួយខាងជើង កំពុងអភិវឌ្ឍ «តាមផែនការ»

បានផុស

នៅ

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី២៧ តុលា ថា ទំនាក់ទំនងប្រទេសរុស្ស៊ីជាមួយកូរ៉េខាងជើងកំពុងអភិវឌ្ឍ «តាមផែនការ» ខណៈដែលលោកបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង គឺលោកស្រី Choe Son Hui នៅឯវិមានក្រឹមឡាំង ។

លោក ពូទីន ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ក្នុងអំឡុងពេលកិច្ចប្រជុំ នៅឯវិមានក្រឹមឡាំង នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពី NHK បានផ្យាយថា លោកស្រី Choe Son Hui បានពាំនាំបំណងប្រាថ្នាដ៏កក់ក្តៅពីមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បន្ទាប់ពីលោកស្រីបានស្វាគមន៍ភាពស្និទ្ធស្នាល រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលជួបជាមួយសមភាគីរុស្ស៊ី គឺលោក Sergei Lavrov។

ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ក្នុងចំណោមការផ្លាស់ប្តូរការទូតដ៏ច្រើន រវាងប្រទេសទាំងពីរ ហើយបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងជំរុញទំនាក់ទំនងយោធាជាមួយទីក្រុងមូស្គូ។

ជាក់ស្ដែង លោកពូទីន និងមេដឹកនាំកូរ៉េខាងជើង កាលពីឆ្នាំមុន បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិទៅវិញទៅមក ខណៈដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ដើម្បីជួយកងទ័ពរបស់ទីក្រុងមូស្គូប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន បន្ទាប់ពីពួកគេបានដណ្តើមយកទឹកដីនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកពូទីនបានទទួលស្វាគមន៍លោកស្រី Choe ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលអ្នកទាំងពីរនឹងពិភាក្សានោះទេ។ ស្របពេលដែល ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ បានរាយការណ៍អំពីកិច្ចប្រជុំរវាងលោក ពូទីន និងលោកស្រី Choe ថា ទំនងជានឹងពន្យល់មេដឹកនាំរុស្ស៊ី អំពីជំហររបស់កូរ៉េខាងជើង លើការរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក និងស្វែងរកយោបល់របស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ផ្ទុះវីដេអូលោកត្រាំ រាំកំប្លុកកំប្លែង នៅ ម៉ាឡេស៊ី ទាញអ្នកចូលមើលជាង ៣៧ លានដង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម