ព័ត៌មានអន្ដរជាតិ
ផ្ទុះវីដេអូលោកត្រាំ រាំកំប្លុកកំប្លែង នៅ ម៉ាឡេស៊ី ទាញអ្នកចូលមើលជាង ៣៧ លានដង
វីដេអូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រាំតាមចង្វាក់ភ្លេងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ទី២៦ តុលា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានរីករាលដាលពាសពេញបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលទស្សនាទូទាំងពិភពលោក ដល់ទៅចំនួន ៣៧,៩ លានដង នៅទូទាំងវេទិកាផ្សេងៗ។

ទីប្រឹក្សារបស់លោកត្រាំ គឺលោក Alex Bruesewitz បានបញ្ជាក់ពីភាពទាក់ទាញយ៉ាងខ្លាំងរបស់វីដេអូនេះ តាមអ៊ីនធឺណិត ដោយកត់សម្គាល់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពរបស់វា។
លោក Alex Bruesewitz បាននិយាយថា «វីដេអូនេះថតបានពីការរាំរបស់ប្រធានាធិបតីត្រាំ នៅប្រទេសម៉ាឡេស៊ី ទើបតែទទួលបានការចូលចិត្តលើសពីមួយលាននាក់នៅលើ Instagram ដែលលមានឈ្មោះថា «TeamTrump» របស់យើង ហើយមានអ្នកចូលមើលចំនួន ២១.៥ លានដង។ វាក៏មានអ្នកចូលមើលចំនួន ១៧.១ លានដងនៅលើហ្វេសប៊ុក និង ៩.៣ លានដងនៅលើ TikTok ផងដែរ»។
យ៉ាងណា លោកក៏បានគូសបញ្ចាក់បន្ថែមដោយលើកសរសើរនៅបណ្ដាញសង្គម X នៅថ្ងៃនេះថា លោកត្រាំគឺជាមេដឹកនាំពិភពលោក និងជាស្តេចនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពបំផុត។
ជំនួយការពិសេសរបស់ប្រធានាធិបតី និងទីប្រឹក្សាទំនាក់ទំនងលោកស្រី Margo Martin ដែលបានបង្ហោះឡើងវិញនូវការបង្ហោះរបស់ Bruesewitz បាននិយាយថា វីដេអូឃ្លិបនេះបង្ហាញពីលោកត្រាំ ចូលរួមយ៉ាងកក់ក្តៅជាមួយប្រតិភូ និងចូលរួមក្នុងការរាំតាមតន្ត្រីក្នុងស្រុក។
ប្រធានាធិបតីអាមេរិក បានមកដល់ប្រទេសម៉ាឡេស៊ីនៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ ហើយចាកចេញនៅម៉ោង ១០:០៦ ព្រឹកថ្ងៃនេះ ដែលជាការបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ី និងការចូលរួមលើកដំបូងរបស់គាត់នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ចាប់តាំងពីចាប់ផ្តើមតំណែងប្រធានាធិបតីលើកទីពីរនៅក្នុងខែមករា ឆ្នាំ ២០២៥។
លោកត្រាំ គឺជាប្រធានាធិបតីអាមេរិកទីបី ក្នុងប្រវត្តិសាស្ត្រដែលបានទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោក Lyndon B. Johnson ក្នុងឆ្នាំ ១៩៦៦ និងលោក Barack Obama ក្នុងឆ្នាំ ២០១៤ និង ២០១៥៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប្រជាជន កម្ពុជា ដឹងគុណលោក អាន់វ៉ា ក្រោយជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ ថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


