ព័ត៌មានអន្ដរជាតិ
កងទ័ពថៃនិយាយថា កម្ពុជាត្រូវបំពេញលក្ខខណ្ឌ៤សិន ទើបព្រមដោះលែងទាហានខ្មែរ
កងទ័ពថៃ បានប្រកាសនាថ្ងៃពុធទី២៩ខែតុលានេះថា កម្ពុជាត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗចំនួន៤មុនសិន ដើម្បីធានាបាននូវការបញ្ចប់អរិភាព មុនពេលថៃដំណើរការដោះលែងទាហានខ្មែរ បន្ទាប់ពីមានការពិភាក្សារវាងប្រជាជាតិទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួកាលពីសប្តាហ៍មុន។

យោងតាមការចុះផ្សាយរបស់ The Nation លោក Winthai Suvaree អ្នកនាំពាក្យកងទ័ព បានប្រាប់អ្នកសារព័ត៌មាននៅទីបញ្ជាការកងទ័ពថា ការសម្រេចចិត្តណាមួយក្នុងការដោះលែង«អ្នកទោសសង្គ្រាមកម្ពុជា» ត្រូវតែគោរពតាមអនុសញ្ញាអន្តរជាតិ និងគិតគូរពីប្រវត្តិជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។
លោកថា ដំណើរការអាចឈានទៅមុខបាន លុះត្រាតែមានព័ស្តុតាងច្បាស់លាស់នៃការកាត់បន្ថយភាពតានតឹង ដែលបង្ហាញតាមរយៈការអនុវត្តពេញលេញនូវវិធានការសំខាន់ៗចំនួន៤ ដែលបានព្រមព្រៀងគ្នារួចហើយដោយភាគីទាំងពីរ ដូចជា ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ការបោសសម្អាតមីន ការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងការសម្របសម្រួលការគ្រប់គ្រងតំបន់ព្រំដែន។
លោក Winthai បានរៀបរាប់ថា «លុះត្រាតែលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ ទើបយើងអាចចាប់ផ្តើមពិចារណាដោះលែងអ្នកទោសសង្គ្រាម។ នេះគឺស្របតាមច្បាប់អន្តរជាតិ ហើយមានគោលបំណងធានាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនរួមរបស់យើង»។
លោកបានបន្ថែមថា ភាគីទាំងពីរបានចាប់ផ្តើមបង្កើតផែនការសកម្មភាពរួមរួចហើយ ដោយមានជំហានមួយចំនួនបានដំណើរការរួចហើយ។ ជាឧទាហរណ៍ កាលពីថ្ងៃទី២៦ខែតុលា ប្រទេសទាំងពីរបានដករថក្រោះចេញពីព្រំដែនជាកាយវិការនិមិត្តសញ្ញាដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការកើនឡើង ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
កិច្ចពិភាក្សាបន្ថែមរវាងកងទ័ពភូមិភាគ២ របស់ប្រទេសថៃ និងកងទ័ពភូមិភាគ៤ របស់កម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី២៨ខែតុលា ដើម្បីពិភាក្សាអំពីពេលវេលា និងនីតិវិធីសម្រាប់ការដកអាវុធធុនធ្ងន់។ កិច្ចប្រជុំក៏បានដាក់ចេញនូវផែនការ សម្រាប់ដំណាក់កាលបន្តបន្ទាប់នៃការកែសម្រួលកងទ័ពនៅតាមព្រំដែន។
យ៉ាងណាមិញ លោក Winthai បានព្រមានថា «ប្រសិនបើដំណើរការបញ្ឈប់ ឬការសន្យាមិនត្រូវបានបំពេញនោះ ថៃអាចនឹងពិចារណាវិធានការផ្លូវច្បាប់ ឬអន្តរជាតិបន្ថែមទៀតដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់យើង»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


