ព័ត៌មានអន្ដរជាតិ
ចិនព្រមានវាយបកវិញ បើជប៉ុនហ៊ានប្រើកម្លាំងយោធានៅច្រកសមុទ្រតៃវ៉ាន់
ប្រទេសចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាថា ការចូលរួមផ្នែកយោធារបស់ជប៉ុននៅក្នុងជម្លោះតៃវ៉ាន់ណាមួយ នឹងត្រូវបានចាត់ទុកថាជា«អំពើឈ្លានពាន» ដែលជាការបង្កើនជម្លោះការទូតដែលបង្កឡើងដោយការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា ទីក្រុងប៉េកាំងនឹង«វាយបកយ៉ាងខ្លាំងក្លា» បើជប៉ុនប្រើប្រាស់កម្លាំងយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយទទូចថា ចិននឹងការពារអធិបតេយ្យភាពរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ការព្រមាននេះកើតឡើងបន្ទាប់ពីលោកស្រី Takaichi បានប្រាប់សភាជប៉ុនកាលពីសប្តាហ៍មុនថា ជម្លោះលើតៃវ៉ាន់អាចបង្កើត«ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន។ ក្រោមច្បាប់សន្តិសុខឆ្នាំ២០១៥របស់ជប៉ុន សេណារីយ៉ូនេះនឹងអនុញ្ញាតឲ្យប្រទេសនេះដាក់ពង្រាយកងកម្លាំងស្វ័យការពាររបស់ខ្លួន ដើម្បីជួយសម្ព័ន្ធមិត្តដែលកំពុងត្រូវបានវាយប្រហារ។
លោកស្រី Takaichi ក្រោយមកបាននិយាយថា មតិរបស់លោកស្រីគឺ «គ្រាន់តែជាការឧបមា» ប៉ុណ្ណោះ។

លោក Lin បានប្រាប់ថា ចិន«ប្រឆាំងយ៉ាងដាច់អហង្ការ» ចំពោះសម្ដីទាំងនោះ ហើយទាមទារឲ្យទីក្រុងតូក្យូដកវាវិញ ដោយចោទប្រកាន់ជប៉ុនថាបាននិយាយដដែលៗនូវតក្កវិជ្ជាដែលខ្លួនធ្លាប់ប្រើ ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការឈ្លានពានក្នុងសម័យសង្រ្គាម។ លោកបានចោទសួរថា តើលោកស្រី Takaichi មានបំណង «ធ្វើដដែលវិញនូវមាគ៌ាយោធានិយមនៃអតីតកាល» ឬ «បង្កើតសត្រូវជាមួយប្រជាជនចិនម្តងទៀត»។
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់នោះទេ។ ខណៈដែលប្រទេសភាគច្រើន រួមទាំងជប៉ុន និងសហរដ្ឋអាមេរិក មិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋអធិបតេយ្យ ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកកោះនេះដោយបង្ខំ ហើយបានផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ។
ឆ្នាំនេះគឺជាខួបលើកទី៨០នៃជ័យជម្នះរបស់ចិនលើជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយទីក្រុងប៉េកាំងតែងតែលើកឡើងពីប្រវត្តិសាស្ត្រសម័យសង្រ្គាម នៅពេលរិះគន់គោលនយោបាយសន្តិសុខរបស់ជប៉ុន។
លោក Lin បានបញ្ជាក់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានព្រមានជប៉ុនមិនឲ្យ«លលេងជាមួយភ្លើង» ដោយសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកពីបរទេសណាមួយនឹងធ្វើឲ្យទំនាក់ទំនងចិន-ជប៉ុន ដែលកំពុងតានតឹងរួចទៅហើយ កាន់តែខូចខាត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


