ព័ត៌មានអន្ដរជាតិ
សារព័ត៍មានថៃ Top News៖ បើអាមេរិកហាមមិនឲ្យប្រើ F16 ប្រយុទ្ធជាមួយកម្ពុជា ថៃនៅមាន Gripen របស់ស៊ុយអែត
ក្រៅតែមិនជួយហើយ ថែមទាំងដាក់សម្ពាធថៃទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ថា សហរដ្ឋអាមេរិកកំពុងមានភាពលម្អៀងទៅលើកម្ពុជា។ នេះគឺជាការចុះផ្សាយរបស់សារព័ត៍មានថៃ Top News កាលពីថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ ដែលហាក់សម្ដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់អាមេរិក ពាក់ព័ន្ធការផ្អាកកិច្ចចរចាពាណិជ្ជកម្ម និងការតម្រូវឲ្យថៃវិលទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដូចដែលអ្វីដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅនៅឯប្រទេសម៉ាឡេស៊ី ក្រោមសក្ខីកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្ដូរវេននាឆ្នាំនេះ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

ដោយដកស្រង់សម្ដីអ្នកកាសែតជើងចាស់ និងល្បីមួយរូបរបស់ថៃគឺលោកស្រី Wassana Nanuam សារព័ត៍មាន Top News បានផ្សាយថា សហរដ្ឋអាមេរិកអាចហាមកងទ័ពថៃមិនឲ្យប្រើយន្តហោះចម្បាំង F16 ក្នុងសមរភូមិប្រយុទ្ធជាមួយកម្ពុជា បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបង្ហាញជំហរងាកមកគាំទ្រក្រុងភ្នំពេញ។ ប្រភពដដែលនេះ បានបន្ថែមថា យ៉ាងណាមិញ បើតាមច្បាប់ទ័ពថៃ (Rules of Engagement) ក្រុងបាងកកនៅតែអាចមានសិទ្ធិប្រើប្រាស់ F16 នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកម្ពុជា ហើយលើសពីនេះទៅទៀត ទោះគ្មាន F16 ក៏ថៃនៅតែមានយន្តហោះចម្បាំង Gripen ដែលខ្លួនបានទិញពីស៊ុយអែតផងដែរ។

យោងតាមសារព័ត៍មានយោធាអេស្ប៉ាញ Zona Militar កន្លងមក ថៃបានទិញយន្តហោះចម្បាំង JAS-39 Gripen C/D ចំនួន១២គ្រឿង ពីប្រទេសស៊ុយអែត ក្នុងតម្លៃប្រហែល៦០ពាន់លានបាត ឬប្រមាណ១.៧ពាន់លានដុល្លារអាមេរិក។ ថ្មីៗនេះថៃបានបញ្ជាទិញថែមចំនួន៤គ្រឿងទៀត នៃម៉ូដែល JAS-39 Gripen E/F ជំនាន់ថ្មី ក្នុងតម្លៃប្រហែល១៩.៥ពាន់លានបាត ដែលស្មើនឹងប្រមាណ៥៥០លានទៅ៦០០លានដុល្លារអាមេរិក។
បច្ចុប្បន្ន ថៃមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រហែល៥៤គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិក ដោយយន្តហោះជាច្រើនបានចាប់ផ្តើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ ខណៈ Gripen របស់ស៊ុយអែតនៅប្រទេសថៃ នៅសល់ត្រឹម១១គ្រឿងប៉ុណ្ណោះសម្រាប់បម្រើការក្នុងជួរកងទ័ព ក្រោយ Gripen មួយគ្រឿងបានធ្លាក់កាលពីខែមករាឆ្នាំ២០១៧៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


