ព័ត៌មានអន្ដរជាតិ
អាមេរិក រឹតបន្តឹង «ប័ណ្ណបៃតង» លើ១៩ប្រទេស ដោយចាត់ទុកថា គ្រោះថ្នាក់បំផុត
សហរដ្ឋអាមេរិកនាថ្ងៃ២៨ វិឆ្ឆិកា នឹងពិនិត្យឡើងវិញនូវប័ណ្ណបៃតង (Green Cards) ដែលចេញឲ្យប្រជាជនមកពីប្រទេសចំនួន ១៩ ដោយចាត់ថ្នាក់ថា «ជាការព្រួយបារម្ភនិងក្ដីកង្វល់ដ៏ធំ» ខណៈដែលរដ្ឋបាលត្រាំបង្កើនការបង្ក្រាបអន្តោប្រវេសន៍ បន្ទាប់ពីការបាញ់សម្លាប់សមាជិកឆ្មាំជាតិ២នាក់ នៅទីក្រុងវ៉ាស៊ីនតោន។

លោក Joe Edlow នាយកសេវាកម្មពលរដ្ឋ និងអន្តោប្រវេសន៍អាមេរិក បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា «ស្របតាមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខ្ញុំបានដឹកនាំការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ និងពេញលេញនៃប័ណ្ណបៃតងសម្រាប់ជនបរទេសគ្រប់រូប មកពីគ្រប់ប្រទេសដែលមានការព្រួយបារម្ភ»។
ក្រសួងសន្តិសុខមាតុភូមិ និងត្រួតពិនិត្យ (USCIS) បានចង្អុលបង្ហាញប្រាប់សារព័ត៌មាន CNN ថា ប្រទេសចំនួន ១៩ ដែលត្រូវបានចាត់ទុកថា ជាការព្រួយបារម្ភនិងគ្រោះថ្នាក់ រួមមាន អាហ្វហ្គានីស្ថាន, ភូមា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេម៉ែន, ប៊ូរុនឌី, គុយបា, ឡាវ, សៀរ៉ាឡេអូន, តូហ្គោ, តូមិននីស្ថាន និងវេណេស៊ុយអេឡា។
យ៉ាងណាមិញ សកម្មភាពនេះកើតឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីអាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងការបាញ់ប្រហារថាជា រ៉ាម៉ានូឡា ឡាកាន់វ៉ាល (Rahmanullah Lakanwal) និងជាពលរដ្ឋអាហ្វហ្គានីស្ថាន។ រដ្ឋបាលលោកត្រាំបានពង្រីកវិសាលភាពនៃការពិនិត្យឯកសារអន្តោប្រវេសន៍ភ្លាមៗ ហើយបានផ្អាកឯកសារទាំងអស់ដែលទាក់ទងនឹងពលរដ្ឋអាហ្វហ្គានីស្ថានដោយគ្មានកំណត់។
លោក Rahman Salah Lakanwal ធ្លាប់ធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និង CIA នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបាននាំមកសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ក្រោមកម្មវិធីស្វាគមន៍ប្រតិបត្តិការសម្ព័ន្ធមិត្ត។ ក្រោយមក ជនសង្ស័ួនេះបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅឆ្នាំ ២០២៤ ហើយត្រូវបានអនុម័តនៅខែមេសា ឆ្នាំ២០២៥។
ចាប់តាំងពីឆ្នាំ ២០២១ មក ជនជាតិអាហ្វហ្គានីស្ថានជាង ១៩០,០០០ នាក់បានតាំងទីលំនៅថ្មីនៅអាមេរិក នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបាញ់ប្រហារនេះ ប្រធានាធិបតីត្រាំ បានចោទប្រកាន់រដ្ឋបាលមុនថា បានដាក់ការគំរាមកំហែងសន្តិសុខជាតិនៅក្នុងប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ព្យុងយ៉ាង ថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក កំពុងរារាំងកូរ៉េខាងជើងច្បាស់ក្រឡែត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


