ព័ត៌មានអន្ដរជាតិ
UN៖ ការបោះឆ្នោតមីយ៉ាន់ម៉ាចុងខែធ្នូ ត្រូវបានធ្វើឡើងក្រោមការភ័យខ្លាច និងការគាបសង្កត់
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការបោះឆ្នោតដែលបានគ្រោងទុករបស់ប្រទេសមីយ៉ាន់ម៉ានាចុងខែធ្នូខាងមុខ កំពុងចាប់ផ្តើមប្រព្រឹត្តទៅក្រោមបរិយាកាសនៃការភ័យខ្លាច ការប្រើហិង្សា និងការគាបសង្កត់នយោបាយយ៉ាងធ្ងន់ធ្ងរ ដោយព្រមានថា ដំណើរការនេះប្រឈមនឹងការធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំង ជំនួសឲ្យការឈានទៅរកលទ្ធិប្រជាធិបតេយ្យ។

យោងតាមការចុះផ្សាយរបស់ Peninsula លោក Jeremy Laurence អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានលើកឡើងថា ការបោះឆ្នោតត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី២៨ខែធ្នូ ក្នុងអ្វីដែលលោកហៅថាជាសកម្មភាពដែលគ្រប់គ្រងដោយយោធា ការគំរាមកំហែង អំពើហិង្សា និងការបង្ក្រាបជាប្រព័ន្ធចំពោះការចូលរួមផ្នែកនយោបាយ។
លោកបាននិយាយថា គណបក្សនយោបាយសំខាន់ៗត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយមនុស្សជាង៣០០០០នាក់ដែលជាគូប្រជែងនយោបាយ រួមទាំងសមាជិកសភាក្រុមអ្នកជាប់ឆ្នោត និងសមាជិករដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ បានស្ថិតក្នុងការឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។
អង្គការសហប្រជាជាតិក៏កំពុងស៊ើបអង្កេតរបាយការណ៍ពីជនភៀសខ្លួនដែលនិយាយថា យោធាបានបញ្ជាឲ្យពួកគេត្រឡប់ទៅភូមិរបស់ពួកគេវិញដើម្បីបោះឆ្នោត។ លោក Laurence បានកត់សម្គាល់ថា ក្រុមយោធាបានអះអាងថាបានផ្តល់ការលើកលែងទោសដល់សមាជិកបក្សប្រឆាំងប្រហែល៤០០០នាក់ ដែលធ្លាប់ត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទញុះញង់ និងបង្កចលាចល។
ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានប្រាប់ថា ការបោះឆ្នោតដែលបានគ្រោងទុកនេះ គ្រាន់តែធ្វើឲ្យអសន្តិសុខ ការភ័យខ្លាច និងការបែកបាក់គ្នាមានការកើនឡើងប៉ុណ្ណោះ ហើយបន្ថែមថា ការបញ្ឈប់អំពើហិង្សា និងការអនុញ្ញាតឲ្យជំនួយមនុស្សធម៌ទៅដល់ជនស៊ីវិលត្រូវតែនៅតែជាអាទិភាពចម្បងរបស់សហគមន៍អន្តរជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


