ព័ត៌មានអន្ដរជាតិ
កាន់តែច្រើនទៅៗ! អ្នកស្លាប់ព្រោះទឹកជំនន់នៅឥណ្ឌូណេស៊ីហក់ឡើងដល់ជាង៦០០នាក់
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញតួលេខថា អ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដ៏មហន្តរាយកាលពីសប្ដាហ៍មុននៅកោះស៊ូម៉ាត្រា បានកើនឡើងដល់យ៉ាងហោចណាស់៦០៤នាក់ ខណៈ ៤៦៤នាក់នៅតែបាត់ខ្លួន។

យោងតាមការចុះផ្សាយរបស់ Peninsula កាលពីថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥ មនុស្ស២៦០០នាក់បានរងរបួស ហើយប្រជាជនជាង១,៥លាននាក់រងផលប៉ះពាល់ ដោយបង្ខំឲ្យប្រជាជនប្រហែល ៥៧០ ០០០នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ស៊ូម៉ាត្រាខាងជើងបានរងការខាតបង់ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ចំនួន២៨៣នាក់ បន្ទាប់មក១៦៥នាក់នៅស៊ូម៉ាត្រាខាងលិច និង១៥៦នាក់នៅខេត្ត Aceh។
ភ្លៀងមូសុងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានបង្កឲ្យទន្លេនានាជន់លិច និងការបាក់ដី ដែលបានវាយប្រហារតាមសហគមន៍ និងកាត់ផ្ដាច់ផ្លូវចេញចូលតំបន់ជាច្រើន។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តជួបការរាំងស្ទះ ដោយសារផ្លូវដែលខូចខាត និងអាកាសធាតុមិនល្អ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


