ព័ត៌មានអន្ដរជាតិ
ថៃ៖ លែងមានលទ្ធភាពចរចាផ្នែកការទូត ជាមួយកម្ពុជាហើយ
ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែធ្ងន់ធ្ងរ រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានប្រាប់ទៅ Al Jazeera ថា លែងមានលទ្ធភាពនៃការចរចាផ្នែកការទូតហើយ។

ក្នុងបទសម្ភាសនៅថ្ងៃអង្គារទី៩ខែធ្នូឆ្នាំ២០២៥លោក Sihasak និយាយថា ផ្នែកតាមស្ថានភាពជម្លោះនាពេលនេះ គឺលែងមានលទ្ធភាពសម្រាប់ដំណោះស្រាយផ្នែកការទូតហើយ។ ផ្នែកការទូតនឹងដំណើរការតែពេលមានលទ្ធភាពប៉ុណ្ណោះ ប៉ុន្តែស្តាយណាស់ ពេលនេះគឺមិនមានឡើយ។
មុននេះរដ្ឋមន្ត្រីការបរទេសថៃ ក៏ផ្តល់បទសម្ភាសទៅ BBC ដែរ ដោយលោក Sihasak បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់គឺមិនដំណើរការទេ។

តាមសម្តីលោក Sihasak, បទឈប់បាញ់កម្ពុជា-ថៃ មិនដំណើរការឡើយ ហើយប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តពាក់ព័ន្ធនោះ ថៃត្រូវការជំនួយពីអាមេរិកដើម្បីស្វែងរក សន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែជាអ្វីដែលសរសេរលើក្រដាសនោះទេ។
ជម្លោះព្រំដែនកម្ពុជា-ថៃដែលផ្ទុះឡើងថ្មីនេះ គឺផ្តើមចេញពីការឈ្លានពានឥតឈប់ឈរពីសំណាក់ភាគីថៃ ហើយថៃ គឺជាអ្នកបាញ់មកលើកម្ពុជាមុន។
កម្ពុជាបានអត់ធ្មត់កម្រិតខ្ពស់បំផុតរយៈពេល២៤ម៉ោង ដោយមិនតបតឡើយ ប៉ុន្តែថៃមិនព្រមឈប់នៅតែវាយប្រហារមកលើកម្ពុជា ទើបកម្ពុជា ប្រើសិទ្ធិការពារខ្លួន ដើម្បីវាយបកតបតទៅវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


