Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ កំណត់ថ្ងៃឲ្យលោក ហ្សេលេនស្គី ឆ្លើយតបផែនការសន្តិភាព

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារទី៩ធ្នូ ដោយដកស្រង់សម្តីមន្ត្រីម្នាក់ថា អ្នកចរចាអាមេរិក បានទុកពេលឲ្យមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងសំណើសន្តិភាពដែលតម្រូវឲ្យមានសម្បទានទឹកដីដល់រុស្ស៊ី ជាថ្នូរនឹងការធានាសន្តិសុខដែលមិនបានបញ្ជាក់។

លោក ត្រាំ ស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ (រូបថត៖Reuters))
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីដដែលនោះបានប្រាប់ FT ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃបុណ្យណូអែល។ ចំណែកឯលោក ហ្សេលេនស្គី បានប្រាប់អ្នកតំណាងអាមេរិកវិញថា លោកត្រូវការពេលវេលាដើម្បីពិគ្រោះយោបល់ជាមួយអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងកៀវជាមុនសិន។

ប្រធានាធិបតីអាមេរិកបានដាក់ស្នើផែនការសន្តិភាពមួយកាលពីខែវិច្ឆិកា ដោយបានអំពាវនាវឲ្យអ៊ុយក្រែនដកកងទ័ពចេញពីផ្នែកមួយនៃ Donbass របស់រុស្ស៊ី ដែលពួកគេកំពុងគ្រប់គ្រងបច្ចុប្បន្ន ហើយក៏ជាលក្ខខណ្ឌសំខាន់មួយរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់យ៉ាងទូលំទូលាយ។

លោក ហ្សេលេនស្គី បានទទួលស្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា អាមេរិកកំពុងជំរុញលោកឆ្ពោះទៅរក «ការសម្របសម្រួល» ប៉ុន្តែបានបន្ថែមថា មិនមានកិច្ចព្រមព្រៀងលើទឹកដីណាមួយត្រូវបានឈានដល់នោះទេ។ លោកបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការបោះបង់ចោលដីណាមួយ ដោយគ្មានការប្រយុទ្ធនោះទេ។

ការប្រឈមមុខដាក់គ្នានេះធ្វើឲ្យសហរដ្ឋអាមេរិក និងអ៊ុយក្រែនស្ថិតនៅលើផ្លូវបំបែកដ៏រសើបមួយ៖ ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យមានសម្បទាន ដែលខ្លួននិយាយថាអាចបញ្ចប់សង្គ្រាមឆាប់ៗ ខណៈពេលដែលទីក្រុងកៀវបញ្ចាក់ជំហរវិញថា គ្មានសន្តិភាពណាមួយដែលអាចធ្វើទៅបានដោយគ្មានបូរណភាពទឹកដីពេញលេញទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ហ្សេលេនស្គី៖ ការចរចាសន្តិភាពជាមួយអាមេរិក មិនមែនជារឿងងាយស្រួលទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម