Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ! អគ្គិភ័យ ឆាបឆេះនៅកន្លែងបាក់ដងស្ទូចថ្ងៃមុន លើផ្លូវ Rama II

បានផុស

នៅ

ប្រទេសថៃត្រូវជួបគ្រោះជាបន្តបន្ទាប់ ជាពិសេសហេតុការណ៍បាក់ដងស្ទូចសង្កត់លើរថភ្លើងល្បឿនលឿននៅខេត្ត Nakhon Ratchasima បណ្តាលឲ្យមនុស្ស៣២នាក់ស្លាប់។

អគ្គិភ័យលើផ្លូវ Rama II (រូបថត៖ Khaosod)

ចំណែកនៅ Samut Sakhon វិញ ក៏កើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែរពាក់ព័ន្ធការបាក់ដងស្ទូច ហើ យចុងក្រោយបំផុតនេះ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងខ្មៅខ្មួលខ្មាញ់ថែមទៀតផង នៅកន្លែងបាក់ដងស្ទូចថ្ងៃមុនលើផ្លូវ Rama II បណ្តាលឲ្យពលរដ្ឋនិងកម្មករភិតភ័យយ៉ាងខ្លាំង។

អាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើករណីអគ្គិភ័យនេះ ប៉ុន្តែជាបឋមគេសន្និដ្ឋានថា ភ្លើងប្រហែលឆេះ នៅពេលដែលមានសម្ភារធ្លាក់ទៅបុកទង្គិចនឹងប្រព័ន្ធអ៊ីដ្រូលីកនៅខាងក្រោម ដែលបណ្ដាលឲ្យមានការលេចធ្លាយប្រេង។ មន្ត្រីជំនាញជឿជាក់ថា ប្រេងបានឆាបឆេះ បន្ទាប់ពីប៉ះជាមួយកម្តៅពីគ្រោងដែក និងឧបករណ៍លោហៈនៅជុំវិញ ដែលបង្កជាផ្កាភ្លើង ផ្សែង និងអណ្តាតភ្លើង។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦​ អគ្គិភ័យនេះកើតឡើងនៅកន្លែងតែមួយ ដែលកាលពីសប្តាហ៍មុន មានការបាក់ដងស្ទូច បណ្តាលឲ្យធ្លាក់ផ្ទាំងប៉េតុងផ្លូវមកក្រោម។

ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ទាំងពីរលើកនេះ មិនបណ្តាលឲ្យមាននរណាម្នាក់ បាត់បង់អាយុជីវិតនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម