ព័ត៌មានអន្ដរជាតិ
មេណាតូ ពោលពាក្យ «សូមសំណាងល្អ» ទៅអឺរ៉ុប សម្រាប់អ្នកដែលថារស់ដោយគ្មានអាមេរិកបាន
«សូមសំណាងល្អ» ជាឃ្លាដែលអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ផ្ញើទៅកាន់សមាជិកសភានៃសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទទី២៦ខេមករាឆ្នាំ២០២៦ ដែលយល់ថា អឺរ៉ុបមានសមត្ថភាពការពារព្រំដែនរបស់ខ្លួនបាន ដោយគ្មានការគាំទ្រផ្នែកយោធា និងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក។

យោងតាម Politico លោក Rutte បានអះអាងថា «ស្វ័យភាពយុទ្ធសាស្ត្រ» របស់អឺរ៉ុបគឺជាក្តីស្រមៃច្រើនជាងការពិត។ លោកបានបន្ថែមថា ទ្វីបនេះនៅតែពឹងផ្អែកជាមូលដ្ឋានលើទីក្រុងវ៉ាស៊ីនតោន ហើយនឹងត្រូវប្រឈមមុខនឹងវិបត្តិសន្តិសុខនិងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ បើព្យាយាមបំបែកខ្លួនចេញ។ លោកបានព្រមានថា សូម្បីតែគោលដៅចំណាយលើវិស័យការពារជាតិថ្មីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងឡាអេ ក៏នឹងមិនទាន់គ្រប់គ្រាន់ដើម្បីជំនួសឆ័ត្រសន្តិសុខរបស់អាមេរិកបានដែរ។
ការលើកឡើងរបស់អគ្គលេខាធិការរូបនេះ បានបង្ហាញឲ្យឃើញនូវការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធមិត្តដែលមាន៣២ប្រទេស ដែលត្រូវបានដុតបញ្ឆេះដោយសម្ពាធនាពេលថ្មីៗនេះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដាក់បញ្ចូលដែនដី Greenland ជាដែនដីរបស់ខ្លួន។
ទោះបីជាលោក Rutte បានជួយសម្របសម្រួលក្របខ័ណ្ឌបឋមដើម្បីកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មលើដែនដីរបស់ដាណឺម៉ាកនេះក៏ដោយ ក៏ភាពរកាំរកូសដែលបង្កឡើងបានជំរុញឲ្យមានការអំពាវនាវដឹកនាំដោយប្រទេសបារាំង ឲ្យអឺរ៉ុបពង្រឹងសមត្ថភាពយោធាឯករាជ្យរបស់ខ្លួន។ យ៉ាងណាមិញ លោក Rutte នៅតែរក្សាជំហរថា ឯករាជ្យភាពពេញលេញនឹងតម្រូវឲ្យអឺរ៉ុបបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដែលត្រូវចំណាយប្រាក់រាប់ពាន់លានអឺរ៉ូឯណោះ ហើយអាចនឹងត្រូវបង្កើនតម្រូវការការពារជាតិទ្វេដងរហូតដល់ ១០ភាគរយនៃ GDP ដែលជាតួលេខលើសពីការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្នឆ្ងាយណាស់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


