ព័ត៌មានអន្ដរជាតិ
លោកត្រាំដាក់ក្ដីសង្ឃឹម នឹងមាន «កិច្ចព្រមព្រៀងល្អ» ទាក់ទិននឹង Greenland
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១ ខែកុម្ភៈបាននិយាយថា ការចរចាលើកោះ Greenland បានចាប់ផ្តើមជាផ្លូវការហើយនាពេលនេះ ដោយសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ «កិច្ចព្រមព្រៀងល្អ» ទាំងទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប។

យោងតាមសារព័ត៌មាន Tass ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានបង្ហាញជំហរចិត្តថា «នេះគឺជាកិច្ចព្រមព្រៀងសំខាន់ខ្លាំងណាស់ ពីទស្សនៈសន្តិសុខជាតិ។ ខ្ញុំគិតថាវានឹងក្លាយជាកិច្ចព្រមព្រៀងល្អសម្រាប់មនុស្សគ្រប់គ្នា ហើយខ្ញុំជឿថា យើងនឹងឈានដល់កិច្ចព្រមព្រៀងនៅទីនោះ»។
បន្ទាប់ពីការពិភាក្សាកាលពីខែមករា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ប្រធានាធិបតីអាមេរិកប្រកាសថា គ្រោងនៃកិច្ចព្រមព្រៀង Greenland បានលេចចេញជារូបរាងហើយ។ យោងតាម Axios សេចក្តីព្រាងកិច្ចព្រមព្រៀងដែលលោក Rutte បានស្នើទៅត្រាំ ចែងអំពីការរក្សាអធិបតេយ្យភាពក្នុងប្រទេសដាណឺម៉ាកលើកោះ Greenland និងការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៥១ ស្តីពីការការពារកោះ។ នេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធា និងតំបន់ការពារនៅទីនោះ ប្រសិនបើណាតូយល់ថាចាំបាច់។
ក្រោយមក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា លោក Rutte គ្មានសិទ្ធិអំណាចក្នុងការធ្វើការចរចាបែបនេះក្នុងនាមជាប្រទេសដាណឺម៉ាកទេ។ លោកស្រីក៏កត់សម្គាល់ផងដែរថា ដំណើរការចរចាបានវិលត្រឡប់ទៅរកមាគ៌ាប្រពៃណី នៃកិច្ចខិតខំប្រឹងប្រែងការទូតវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ បន្ទន់ឥរិយាបទជាមួយអ៊ីរ៉ង់ ក្រោយលោក Khamenei ព្រមានផ្ទុះ «សង្គ្រាមក្នុងតំបន់»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


