ព័ត៌មានអន្ដរជាតិ
ត្រាំ បន្ទន់ឥរិយាបទជាមួយអ៊ីរ៉ង់ ក្រោយលោក Khamenei ព្រមានផ្ទុះ «សង្គ្រាមក្នុងតំបន់»
ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១កុម្ភៈ បានបន្ទន់ពាក្យសម្ដីដោយថា លោកមានក្តីសង្ឃឹមក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលនៃទីក្រុងតេហេរ៉ង់ព្រមាន ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើសាធារណរដ្ឋអ៊ីស្លាម នឹងបង្កឲ្យមានសង្គ្រាមក្នុងតំបន់។

យោងតាម CNA បន្ទាប់ពីការឆ្លើយតបដ៏សាហាវរបស់អាជ្ញាធរអ៊ីរ៉ង់ចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលឈានដល់កម្រិតកំពូលកាលពីខែមុន លោកត្រាំបានគំរាមកំហែងចាត់វិធានការយោធា និងបញ្ជាឲ្យបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា។
យ៉ាងណា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីម្សិលមិញបានប្រៀបធៀបការតវ៉ាថ្មីៗនេះទៅនឹង «រដ្ឋប្រហារ» ដោយព្រមានថា ការវាយប្រហាររបស់អាមេរិក នឹងបង្កឲ្យមានជម្លោះយ៉ាងទូលំទូលាយ។ ហេតុដូច្នេះហើយ ជនជាតិអាមេរិកគួរតែដឹងថា ប្រសិនបើពួកគេចាប់ផ្តើមសង្គ្រាម លើកនេះវានឹងក្លាយជាសង្គ្រាមក្នុងតំបន់។ ប្រជាជនអ៊ីរ៉ង់មិនគួរភ័យខ្លាច ចំពោះវោហាសាស្ត្ររបស់លោកត្រាំឡើយ។
លោក Khamenei អះអាងបន្ថែមថា «ពួកគេ (ក្រុមបាតុករ) បានវាយប្រហារប៉ូលិស មជ្ឈមណ្ឌលរដ្ឋាភិបាល មជ្ឈមណ្ឌល IRGC ធនាគារ និងវិហារអ៊ីស្លាម ហើយបានដុតគម្ពីរកូរ៉ាន វាប្រៀបដូចជារដ្ឋប្រហារមួយដែរ ដូច្នេះរដ្ឋប្រហារត្រូវតែបង្ក្រាបភ្លាមៗ។
ទោះបីជាភាពតានតឹងរវាង ទីក្រុងតេហេរ៉ង់និងអាមេរិកកំពុងតែតឹងសសៃកដាក់គ្នាមែនពិត ប៉ុន្តែ លោកត្រាំបានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា អាមេរិកនឹងធ្វើកិច្ចព្រមព្រៀងមួយ។ ប្រសិនបើមិនធ្វើកិច្ចព្រមព្រៀងទេ នោះយើងនឹងដឹងថា តើគាត់និយាយត្រូវឬអត់។
ជាងនេះដែរ រដ្ឋមន្ត្រីការបរទេសទីក្រុងតេហេរ៉ង់ លោក Abbas Araghchi ក៏បានលើកឡើងថា គាត់មានការព្រួយបារម្ភអំពីការគណនាខុស ប៉ុន្តែជឿជាក់ថា លោកត្រាំមានប្រាជ្ញាគ្រប់គ្រាន់ដើម្បីធ្វើឲ្យត្រឹមត្រូវ លើការសម្រេចចិត្តណាមួយ។ បើទោះបីជាអ៊ីរ៉ង់បានបាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិកក្នុងនាមជាដៃគូចរចាក្ដី ប្រទេសមួយចំនួននៅក្នុងតំបន់កំពុងដើរតួជាអន្តរការីដើម្បីកសាងទំនុកចិត្តឡើងវិញ។
សូមបញ្ចាក់ដែរថា បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដោយបង្ហាញពីការមិនពេញចិត្ត ចំពោះចំណូលចំណាយខ្ពស់នៃការរស់នៅ ប៉ុន្តែបានរីកចម្រើនទៅជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ធំ ដែលមេដឹកនាំប្រទេសបានពិពណ៌នាថា ជាកុបកម្មដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ីរ៉ង់ ព្រមានអាមេរិកថា ឲ្យតែហ៊ានវាយប្រហារខ្លួន សង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


