Connect with us

ព័ត៌មានអន្ដរជាតិ

បាត់ខ្លួននាវាមុជទឹក ឥណ្ឌូនេស៊ី ជាមួយមនុស្ស ៥៣ នាក់នៅលើនាវា

បានផុស

នៅ

នាវាមុជទឹកមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានបាត់ខ្លួននៅក្នុងដែនទឹកភាគខាងជើងកោះបាលី ជាមួយនឹងមនុស្ស ៥៣ នាក់នៅលើនាវានោះ ។

កងទ័ពជើងទឹកនិយាយថា នាវាមុជទឹក KRI Nanggala-402 បានដាច់ទំនាក់ទំនងនៅក្នុងដែនទឹកប្រហែល ៩៥ គីឡូម៉ែត្រ ភាគខាងជើងកោះបាលី កាលពីព្រឹកថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីបាននិយាយថា មនុស្ស ៥២ នាក់ រួមទាំងមេបញ្ជាការ និងនាវិក បានស្ថិតនៅលើនាវាមុជទឹកនៅពេលនោះ ខណៈនាវាមួយគ្រឿងនេះមានសមត្ថភាពផ្ទុកមនុស្សតែ ៣៤ នាក់ប៉ុណ្ណោះ ។

នាវាមុជទឹកនេះត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់សមយុទ្ធបាញ់មីស៊ីល ដែលនឹងរៀបចំសម្រាប់ថ្ងៃព្រហស្បតិ៍នេះ ។

ទន្ទឹមនោះកងទ័ពជើងទឹក និងទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ ក៏បានបញ្ជូននាវាមុជទឹកចំនួន ៥ គ្រឿង និងនាវាផ្សេងទៀត ដើម្បីបន្តការស្រាវជ្រាវសម្រាប់នាវាមុជទឹកដែលបានបាត់នេះ ។

បន្ថែមពីនេះប្រទេសឥណ្ឌូនេស៊ីក៏បានស្នើសុំជំនួយពីកងទ័ពជើងទឹកអូស្ត្រាលី សិង្ហបុរី និងឥណ្ឌា ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ឥណ្ឌូណេស៊ី ព្រមានពីហានិភ័យនៃព្យុះស៊ីក្លូនថ្មីមួយទៀត

ចុចអាន ៖ រយៈពេល ៣ ខែក្រោយធ្លាក់ ទើបឥណ្ឌូនេស៊ីរកឃើញប្រអប់ខ្មៅទី ២ នៃយន្ដហោះ Sriwijaya Air

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម