ព័ត៌មានអន្ដរជាតិ
នាវាមុជទឹករុស្ស៊ី លេចវត្តមាននៅហ្វីលីពីន បង្កក្តីបារម្ភ
នៅថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ ប្រទេសហ្វីលីពីន បានបញ្ជាក់ពីវត្តមាននាវាចម្បាំងរុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយត្បិតតែវាមិនបំពានច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី Marcos Jr ចាត់ទុកថា នេះគឺជារឿងគួរឲ្យព្រួយបារម្ភជាទីបំផុត។

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនឧត្តមនាវីទោ Roy Vincent និយាយថា នាវាចម្បាំងប្រភេទវាយប្រហារឈ្មោះ Ufa 490 បានធ្វើដំណើរកាត់តាមសមុទ្រហ្វីលីពីនខាងលិច តាមទិសដៅមកពីប្រទេសម៉ាឡេស៊ី ហើយត្រូវចាប់បានសញ្ញាតាំងតែពីថ្ងៃទី២៨ខែវិច្ឆិកាមកម្ល៉េះ ក្នុងចម្ងាយ១៥០គីឡូម៉ែត្រ ភាគខាងលិចនៃឆ្នេរសមុទ្រខេត្ត Mindoro។
ជាការឆ្លើយតប កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជូននាវាចម្បាំងនិងយន្តហោះដើម្បីតាមនាវាមុជទឹកនេះ។
យ៉ាងណា ក្រោយមកមានការបញ្ជាក់ថា នាវាមុជទឹក Ufa 490 កំពុងរង់ចាំអាកាសធាតុល្អ មុនពេលបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីវិញ។
បើតាមការបញ្ជាក់ពីវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកកាលពីសប្តាហ៍មុន, តាមពិតទៅ មិនមែនតែនាវាមុជទឹក Ufa ទេ, ពោលគឺរុស្ស៊ីក៏បានដាក់ពង្រាយនាវាជួយសង្គ្រោះមួយគ្រឿងទៀតផងដែរឈ្មោះ Alatau ឲ្យធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ក្រោយការបំពេញទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹក Kota Kinabalu របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ខែវិច្ឆិកា។
មិនត្រឹមប៉ុណ្ណឹង នាវាចម្បាំងរុស្ស៊ី ក៏បានឈប់សំចតលើកដំបូងនៅកំពង់ផែប្រទេសឥណ្ឌូណេស៊ីផងដែរ កាលពីដើមខែវិច្ឆិកា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ី ទៅដល់គុយបា បានមួយថ្ងៃ ស្រាប់តែអាមេរិក បញ្ជូននាវាមុជទឹកទៅដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


