Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ចប់ទេ! ឥណ្ឌូណេស៊ី ព្រមានពីហានិភ័យនៃព្យុះស៊ីក្លូនថ្មីមួយទៀត

បានផុស

នៅ

ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ីបានព្រមាននៅថ្ងៃសុក្រ ទី ៩ ខែមេសានេះថា ព្យុះស៊ីក្លូនត្រូពិកលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍អាចបង្កជាទឹកជំនន់ និងការបាក់ដីជាច្រើនទៀតនៅតំបន់ភាគកណ្តាល បន្ទាប់ពីព្យុះស៊ីក្លូន Seroja បានសម្លាប់មនុស្ស ១៦៣ នាក់នៅតំបន់ភាគខាងកើតនៃប្រទេស ។

ក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងស្វែងរកមនុស្សដែលបាត់ខ្លួន និងប្រញាប់ប្រញាល់ជួយដល់កោះនានានៅខេត្ត East Nusa Tenggara បន្ទាប់ពីព្យុះ Seroja បានវាយប្រហារតំបន់នេះជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីកាលពីថ្ងៃអាទិត្យ ។

ប្រធានទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី (BMKG) បាននិយាយថា ព្យុះស៊ីក្លូនថ្មីមួយទៀតដែលមានឈ្មោះថា Odette កំពុងតែមានឥទ្ធិពល ហើយអាចវាយប្រហារខេត្ត Lampung នៅលើកោះស៊ូម៉ាត្រាក៏ដូចជាខេត្ត East Java ខេត្ត Central Java និងកោះបាលី ។

លោកស្រី Dwikorita Karnawati បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រជាជនត្រូវបានគេណែនាំឲ្យប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងភ្លៀងដែលអាចកើតឡើងនៅក្នុងតំបន់មួយចំនួន និងប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៃទឹកជំនន់ ការបាក់ដី និងជំនន់ទឹកភ្លៀងជាដើម” ។

ខណៈពេលដែលព្យុះ Odette មិនត្រូវបានគេរំពឹងថានឹងមានលក្ខណៈបំផ្លិចបំផ្លាញដូចជាព្យុះ Seroja លោកស្រីបានព្រមានថា វាអាចបង្កើតកម្ពស់ជំនោរដល់ទៅ ៦ ម៉ែត្រនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូងក្បែរកោះជ្វា និងកោះបាលីដោយជំរុញឲ្យអ្នកនេសាទត្រូវប្រុងប្រយ័ត្ន ។

យោងតាមទិន្នន័យពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ព្យុះ Seroja បានធ្វើឲ្យខូចខាតផ្ទះរាប់ពាន់ខ្នង និងមនុស្សជាង ២២,៨០០ នាក់បានផ្លាស់ទីលំនៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឥណ្ឌូនេស៊ី ដាក់ឲ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកកូវីដតាមទឹកមាត់

ចុចអាន ៖ រយៈពេល ៣ ខែក្រោយធ្លាក់ ទើបឥណ្ឌូនេស៊ីរកឃើញប្រអប់ខ្មៅទី ២ នៃយន្ដហោះ Sriwijaya Air

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម