ព័ត៌មានអន្ដរជាតិ
អស់ពីយន្តហោះចម្បាំងនិងរថក្រោះ ពេលនេះ អ៊ុយក្រែន ចង់បាននាវាមុជទឹក លោកខាងលិចទៀត
ក្រោយពេលស្នើសុំយន្តហោះចម្បាំងផងនិងរថក្រោះផង ពេលនេះទីក្រុងកៀវ បានបង្ហាញបំណងចង់បាននាវាមុជទឹកទៀត ជាក់ស្តែងក្នុងបទសម្ភាសជាមួយអ្នកកាសែត Natalya Moseychuk កាលពីចុងសប្តាហ៍ មេទ័ពជើងទឹកអ៊ុយក្រែនលោក Aleksey Neizhpapa បាននិយាយថា ខ្លួនចង់បាននាវាមុជទឹករបស់លោកខាងលិច ដើម្បីយកមកពង្រឹងកម្លាំងនៅក្នុងសមុទ្រខ្មៅ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី៦ខែកក្កដា លោកមេទ័ពអះអាងថា “ការដាក់ពង្រាយនាវាមុជទឹក អាចពង្រឹងទីតាំងរបស់អ៊ុយក្រែន នៅទូទាំងសមុទ្រខ្មៅ អំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។ យើងកំពុងគិតអំពីរឿងនេះ នាវាមុជទឹកគឺចាំបាច់ណាស់សម្រាប់យើង វាគួរតែជាផ្នែកមួយនៃកងទ័ពជើងទឹក។ យ៉ាងណា ប្រទេសនេះមិនត្រូវការនាវាមុជទឹកខ្នាតធំពេកទេ ព្រោះថាវាគ្មានប្រយោជន៍អ្វីឡើយនៅក្នុងសមុទ្រខ្មៅ”។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២មក បណ្តាប្រទេសលោកខាងលិច បានផ្គត់ផ្គង់សព្វាវុធគ្រប់បែបយ៉ាងដល់ទីក្រុងកៀវ ប៉ុន្តែបែរជានិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងជម្លោះនេះទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមអូសបន្លាយពេលឈានចូលឆ្នាំទី៣ហើយនោះ មានរបាយការណ៍លេចឡើងជាបន្តបន្ទាប់ថា មហាអំណាចលោកខាងលិច លែងសូវគាំទ្រអ៊ុយក្រែនដូចមុន ហើយការផ្គត់ផ្គង់សព្វាវុធនិងគ្រាប់រំសេវ ក៏ពិបាកទៅៗដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានត្អូញត្អែរថា សភាអាមេរិក បានអនុម័តកញ្ចប់ជំនួយទឹកប្រាក់ ៦១ពាន់លានដុល្លារឲ្យទីក្រុងកៀវរួចទៅហើយកាលពីខែមេសា ហេតុអ្វីក៏ក្រដឹកមកម្ល៉េះ។

យ៉ាងណាក្តី លោក ហ្សេលេនស្គី ក៏បានប្រកាសនៅក្នុងសន្និសទីកាសែតមួយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា លោកកំពុងរៀបចំគម្រោងសំខាន់ ដែលត្រៀមនឹងបិទបញ្ចប់សង្គ្រាមជាមួយប្រទេសរុស្ស៊ីដែរ។
មេដឹកនាំអ៊ុយក្រែនបញ្ជាក់ថា គម្រោងបញ្ចប់សង្គ្រាមនេះ នឹងមានការគាំទ្រភាគច្រើនលើពិភពលោក បន្ទាប់ពីការចូលរួមក្នុងកិច្ចប្រជុំសន្ដិភាពនៅស្វីស កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ។ លោក បន្តថា អ៊ុយក្រែនគ្មានពេលច្រើនទៀតទេ ខណៈចំនួនទាហាន និងជនស៊ីវិល ដែលបាត់បង់ជីវិត ចេះតែកើនឡើងឥតឈប់ឈរ។ យ៉ាងណាមិញ លោកមិនទាន់បញ្ជាក់លម្អិតពីគម្រោងនោះថាជាអ្វីឲ្យប្រាកដនោះឡើយ តែលោក ហ្សេលេនស្គី បានប្រាប់ថា វានឹងត្រូវប្រកាសឲ្យដឹងនាប៉ុន្មានខែខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ហ្សេលេនស្គី ថា កំពុងរៀបចំគម្រោងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


