ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា លោកមិនអាចបញ្ចប់ជម្លោះអ៊ីរ៉ង់ ដោយឯកតោភាគីនោះទេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យទី៨ខែមីនា បានប្រកាសថា ការសម្រេចចិត្តពេលណាត្រូវបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង «រួមគ្នា» ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជំនួសឲ្យការសម្រេចចិត្តដោយឯកតោភាគីពីសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់ The Times of Israel មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀបដោះស្រាយជម្លោះរួចហើយ។
លោកត្រាំ ជឿថា ការបញ្ចប់សង្គ្រាមនឹងជា «ការសម្រេចចិត្តរួមគ្នា» ហើយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងផ្តល់យោបល់របស់លោកក្នុងដំណើរការនៃការកំណត់ពេលវេលា និងវិធីសាស្រ្តនៃការដោះស្រាយជម្លោះ។ ប្រធានាធិបតីអាមេរិក បានបញ្ចាក់ថា លោកនឹងធ្វើការសម្រេចចិត្តនៅពេលវេលាសមស្របណាមួយ បន្ទាប់ពីពិចារណាលើកត្តាទាំងអស់។
ទោះជាយ៉ាងណា ចម្លើយរបស់លោកត្រាំ ទៅកាន់កាសែត The Times of Israel បានចង្អុលបង្ហាញពីកម្រិតនៃឥទ្ធិពលដ៏សំខាន់ដែលលោក ណេតាន់យ៉ាហ៊ូ ហាក់ដូចជាមានច្រើនជាងការសម្រេចចិត្តរបស់លោកត្រាំ នៅក្នុងសង្គ្រាម ដែលអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមរួមគ្នាកាលពីថ្ងៃទី២៨កុម្ភៈ ជាមួយនឹងការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។
ជាងនេះទៅទៀតនោះ លោកត្រាំបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទភ្លាមៗ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានប្រកាសថា សភាអ្នកជំនាញនៃសាធារណរដ្ឋអ៊ីស្លាម បានតែងតាំងកូនប្រុសរបស់លោក Khamenei គឺ លោក Mojtaba ជាមេដឹកនាំកំពូលបន្ទាប់ក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើការបោះឆ្នោតរបស់សមាជិក ហើយត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ទោះបីជា មានសកម្មភាពយោធាពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


