ព័ត៌មានអន្ដរជាតិ
អាមេរិកប្រើគ្រាប់បែក «ជ្រែកបេតុង» ទម្ងន់៥០០០ផោន វាយមូលដ្ឋានអ៊ីរ៉ង់ ក្បែរច្រក Hormuz
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦ថា កងកម្លាំងខ្លួនបានវាយប្រហារយ៉ាងជោគជ័យលើមូលដ្ឋានមីស៊ីលដែលមានការពារយ៉ាងរឹងមាំរបស់អ៊ីរ៉ង់ ក្បែរច្រកសមុទ្រ Hormuz ដោយប្រើប្រាស់គ្រាប់បែកជ្រែកបេតុងប្រភេទថ្មី។

យោងតាមកាសែត Chosun Daily ចុះផ្សាយថ្ងៃទី១៨មីនា ប្រតិបត្តិការនេះបានប្រើប្រាស់គ្រាប់បែក GBU-72 ទម្ងន់ ៥០០០ផោន ដើម្បីកម្ទេចសំណង់ក្រោមដីដែលផ្ទុកមីស៊ីលគ្រូសប្រឆាំងនាវា។ តាមការបញ្ជាក់ពី CENTCOM មីស៊ីលរបស់អ៊ីរ៉ង់ទាំងនេះបានបង្កការគំរាមកំហែងដល់នាវាអន្តរជាតិដែលឆ្លងកាត់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ ដែលអ៊ីរ៉ង់ធ្លាប់បានគំរាមបិទខ្ទប់។
ការវាយប្រហារនេះកើតឡើងចំពេលមានភាពតានតឹងខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានសច្ចាថាដុតបំផ្លាញរាល់នាវាទាំងអស់ ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រនេះ ដើម្បីសងសឹកនឹងសកម្មភាពយោធារួមរបស់អាមេរិក និងអ៊ីស្រាអែល។ ទោះបីជាកន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំការគាំទ្រពីកងទ័ពជើងទឹកនៃប្រទេសចំនួន៧ រួមមានកូរ៉េខាងត្បូង ជប៉ុន និងចិន ជាដើម ដើម្បីការពារផ្លូវទឹកនេះក៏ដោយ ក៏លោកបានបង្ហាញការមិនពេញចិត្តតាមបណ្តាញសង្គមចំពោះការរួញរារបស់ពួកគេ។ បន្ទាប់ពីការប្រើប្រាស់គ្រាប់បែក GBU-72 ប្រកបដោយជោគជ័យ លោកប្រធានាធិបតីបានថ្លែងថា «យើងលែងត្រូវការជំនួយពីនរណាទៀតហើយ»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


