ព័ត៌មានអន្ដរជាតិ
អាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ជាបណ្តោះអាសន្ន ចំពេលមានវិបត្តិផ្គត់ផ្គង់
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent បានប្រកាសកាលពីថ្ងៃទី២០ខែមីនាថា សហរដ្ឋអាមេរិកបានសម្រេចដកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរបស់អ៊ីរ៉ង់ដែលបានផ្ទុកនៅលើនាវារួចរាល់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

បើតាមការផ្សាយរបស់ AFP ការសម្រេចចិត្តនេះអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងឆៅ និងផលិតផលប្រេងចំនួន ១៤០លានបារ៉ែល ដែលបានផ្ទុកលើនាវាមុនថ្ងៃទី២០មីនា ដោយមានសុពលភាពរហូតដល់ថ្ងៃទី១៩ខែមេសា ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ថាមពលពិភពលោក និងកាត់បន្ថយសម្ពាធតម្លៃប្រេងដែលបានហក់ឡើងដល់ ១១០ដុល្លារក្នុងមួយបារ៉ែល។
វិធានការនេះមានគោលដៅបញ្ចេញប្រេងដែលអ៊ីរ៉ង់ធ្លាប់លក់ក្នុងតម្លៃថោកឲ្យប្រទេសចិន មកកាន់ទីផ្សារពិភពលោកវិញ ប៉ុន្តែវាមិនត្រូវបានអនុវត្តចំពោះការដឹកជញ្ជូនទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។ លោក Bessent បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីរក្សាស្ថិរភាពទីផ្សារ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% នៃតម្រូវការសកល។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងប្រេងរបស់អ៊ីរ៉ង់ លោក Saman Ghoddoosi បានច្រានចោលការអះអាងនេះតាមរយៈបណ្តាញសង្គម X ដោយលើកឡើងថា អ៊ីរ៉ង់មិនមានប្រេងឆៅលើសតម្រូវការនៅលើសមុទ្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះទេ ហើយសម្តីរបស់រដ្ឋមន្ត្រីអាមេរិកគ្រាន់តែជាការផ្តល់សង្ឃឹមខ្យល់ដល់អ្នកទិញប៉ុណ្ណោះ។ បើតាមរបាយការណ៍ពី CNN អ៊ីរ៉ង់នៅតែបន្តលក់ប្រេងដោយអនុញ្ញាតឲ្យនាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចឲ្យពួកគេពង្រីកទីផ្សារទៅកាន់ប្រទេសលោកខាងលិច ជំនួសឲ្យការលក់ផ្តាច់មុខឲ្យតែប្រទេសចិន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


