ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសថា មេចារកម្មនៃកងឆ្មាំបដិវត្តរបស់ខ្លួន ស្លាប់បាត់ហើយ
ទីបំផុតប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេចារកម្មរបស់កងឆ្មាំបដិវត្ត (IRGC) ដោយប្រកាសថា មន្ត្រីជាន់ខ្ពស់ម្នាក់នេះ បាត់បង់ជីវិតក្នុងការវាយប្រហារអាកាសរបស់អាមេរិក-អ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ដែលអះអាងថា លោក Seyyed Majid Khademi ត្រូវសម្លាប់ ក្នុងការវាយប្រហារនាពេលព្រឹកព្រហាមថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦។
ស្របពេលជាមួយនឹងការបញ្ជាក់ពីដំណឹងនេះ អ៊ីស្រាអែលឯណោះ ក៏មិនបន្ថយដៃដែរ ដោយរដ្ឋមន្ត្រីការពារជាតិ Israel Katz ប្រកាសថា៖ «យើងនឹងបន្តតាមប្រមាញ់ពួកគេថែមទៀត»។
លោក Katz ថ្លែងថា៖ «កងឆ្មាំបដិវត្តន៍កំពុងបាញ់ប្រហារលើជនស៊ីវិល ហើយយើងកំពុងកម្ចាត់មេដឹកនាំនៃក្រុមភេរវករទាំងនោះ។ មេដឹកនាំអ៊ីរ៉ង់កំពុងរស់នៅក្នុងអារម្មណ៍មួយដែលថា ខ្លួនជាគោលដៅនៃការវាយប្រហារ។ យើងនឹងបន្តតាមប្រមាញ់ពួកគេម្នាក់ម្តងៗ»។
លោក Katz បានអះអាងទៀតថា អ៊ីស្រាអែលបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មដែក និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ហើយនឹងបន្តវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធជាតិរបស់អ៊ីរ៉ង់បន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


