Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំពិភពលោក​​ជាច្រើន​ គ្មាន​ប្រតិកម្ម​សូម្បី១​ពាក្យ​ ចំពោះ​​​​​ការ​ពន្យារពេល​បទ​ឈប់​បាញ់ជាឯកតោភាគី​​​របស់​លោក ត្រាំ​

បានផុស

នៅ

មេដឹកនាំពិភពលោកភាគច្រើននៅតែស្ងៀមស្ងាត់ និង​​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​​ ចំពោះ​ការ​សម្រេច​ចិត្ត​​ចុង​ក្រោយ​របស់​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​​បាន​​ប្រកាសលើក​ពេលបទ​ឈប់​​​​បាញ់​ជាឯកតោ​​ភាគី​​ដោយ​ឥតកាល​កំណត់​​កាល​ពី​​ថ្ងៃ​អង្គារ៍​។

ប្រធានសភា​អ៊ិរ៉ង់ លោក Galibaf​ និង ប្រធានាធីបតី​ ត្រាំ​។ facebook
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិន​មាន​មេដឹកនាំ​​​ណា​​​​​ផ្សេង​​ក្រោយ​ពី​​នាយករដ្ឋមន្ត្រី​ ប៉ាគីស្ថាន​ លោក Shabaz Sharif ​ដែល​បានចេញ​លិខិត​​​អរគុណ​ លោក ត្រាំ ដែល​ទទួល​យក​​សំណូមពរ​​របស់​លោក ដើម្បី​ពន្យារ​ពេលបទ​ឈប់បាញ់ ខណៈពេលដែល​​ប៉ាគីស្ថាន​បន្ត​ប្រឹង​ប្រែង​ដែលសម្របសម្រួល​ភាគីទាំងពីរ​​​ដើម្បីសម្រេច​បាន​នូវកិច្ច​ព្រម​ព្រៀង​​​ក្នុងរយៈពេលដ៏ខ្លី​ខាងមុខ​។​​

​​​តាមសេចក្តីរាយការណ៍​​របស់​​សារ​ព័ត៌មាន​អន្តរជាតិ រួម​មាន New York Post និង Axios ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញកាលពីថ្ងៃពុធថា ការចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចធ្វើឡើងក្នុងរយៈពេល «៣៦ ទៅ ៧២ ម៉ោង» បន្ទាប់ ខណៈដែលប៉ាគីស្ថានបន្តសម្របសម្រួលរវាងភាគីទាំងពីរ។

New York Post បាន​រាយការណ៍ថា លោក ត្រាំ បានបញ្ជាក់ថា មាន«លទ្ធភាព» ខណៈដែលប្រភពប៉ាគីស្ថានបាននិយាយថា រយៈពេលគឺផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នៃការចូលរួមការទូតរបស់អ៊ីស្លាម៉ាបាដជាមួយទីក្រុងតេអេរ៉ង់

ចាប់តាំង​ពី​​​ការ​ចរចា​​បរាជ័យ​លើក​ទី១ កាល​ថ្ងៃទី​៨ខែ​​​​មេសា​ ​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​បា​ន​អះអាង​ពី​ការ​បាត់​បង់​ជំនឿចិត្ត​ក្នុងការ​ចរចា​​​ជាមួយ​​​រដ្ឋបាល​របស់​លោក ត្រាំ ហើយ ​រហូតដល់​ផុត​​សុពល​ភាព​​នៃ​​​បទ​ឈប់បាញ់ ភាគី​អ៊ីរ៉ង់​ក៏​​​មិនទាន់បានបញ្ជាក់ពីការចូលតុចរចា​ជាថ្មី​ណាមួយ​ជាមួយសហរដ្ឋ​អាមេរិក​នៅឡើយទេ។

សារ​ព័ត៌មាន Axios បាន​ស្រង់សម្តី​​មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បានប្រាប់ថា លោក ត្រាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់បទឈប់បាញ់រយៈពេលបីទៅប្រាំថ្ងៃទៀតដល់អ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យភាគី​​អ៊ីរ៉ង់​​​​សម្រុះ​សម្រួលគ្នា​​​រក​ការ​ឯកភាព​​​ពីភាគី​អ៊ីរ៉ង់​លើ​សំណើកិច្ច​ព្រមព្រៀង​ ដោយលោក ត្រាំ បាន​ចោទ​ប្រកាន់​ថា ​​រដ្ឋាភិបាល​​អ៊ីរ៉ង់​បែក​បាក់​គ្នា។

អ្នកចរចាអាមេរិកមានការព្រួយបារម្ភថា ប្រហែលជាគ្មាននរណាម្នាក់នៅក្នុងទីក្រុងតេអេរ៉ង់ដែលមានអំណាចអនុម័តកិច្ចព្រមព្រៀងនោះទេ។ នេះបើយោងតាមរបាយការណ៍របស់ Axios។

ប្រភពព័ត៌មានប៉ាគីស្ថានបានប្រាប់កាសែត The Post ថា បទឈប់បាញ់រវាងភាគីទាំងពីរនៅតែដដែលទោះបីជាមានវោហាសាស្ត្រកើនឡើងក៏ដោយ ដោយគ្មានការ​​ប្រឈម​ដាក់​គ្នា​ផ្នែក​​យោធាពីភាគីណាមួយឡើយ។

​អំឡុង​ពេល​នៃ​ភាព​​មិនច្បាស់លាស់​ និង​ប្រទាញ​ប្រទង់​​រវាង​អ៊ីរ៉ង់និង​សហរដ្ឋអាមេរិក​នេះ ​មេ​ដឹកនាំ​ពិភពលោក​ នៅរក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​ប្រើប្រាស់​ឥរិយាបថ​ «រង់ចាំមើល» ដោយសារតែការសង្ស័យលើ​និរន្តរភាព​នៃ​​​​បទ​ឈប់បាញ់ និង​ ភាពស្ងៀមស្ងាត់របស់ទីក្រុងតេអេរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ដែលបង្កការរំខានជាបន្តបន្ទាប់របស់សហរដ្ឋ​អាមេរិក។ ​​ខណៈពេលដែលត្រូវបានចាត់ទុកថាជាការបន្ធូរបន្ថយភាពតានតឹងជាបណ្តោះអាសន្ន និងចាំបាច់ មេដឹកនាំ​​​ផ្សេង​ៗ​ទៀត​ជាច្រើនបានមើលឃើញថាវាជា​ «ភាព​​វឹក​វរ​»​ ក្នុងអំឡុង​ពេលនេះ​​៕​

​ប្រធានាធិបតីអ៊ីរ៉ង់​​Masoud Pezeshkian និង​ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម