ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ៖ អាមេរិកចំណាយអស់ ២៥ពាន់លានដុល្លារហើយ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់
សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្ដើមឡើងតាំងពីចុងខែកុម្ភៈកន្លងទៅ បានធ្វើឲ្យក្រសួងការពារជាតិអាមេរិក ចំណាយប្រាក់អស់យ៉ាងសន្ធឹកសន្ធាប់។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណ បានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ អាមេរិកបានចំណាយអស់ប្រាក់ប្រមាណ ២៥ពាន់លានដុល្លារទៅហើយ នៅក្នុងប្រតិបត្តិការយោធាដែលមានឈ្មោះថា «Epic Fury»។

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា លោក Jules Hurst ដែលជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុស្ដីទីរបស់មន្ទីរបញ្ចកោណ បានពន្យល់ប្រាប់សមាជិកសភាថា កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ភាគច្រើនបំផុត គឺត្រូវបានប្រើប្រាស់ទៅលើគ្រាប់រំសេវ និងគ្រឿងយុទ្ធភណ្ឌផ្សេងៗ ដែលប្រើក្នុងសមរភូមិ។
យ៉ាងណាមិញ នៅក្នុងសវនាការសភានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងថា តួលេខដែលបានប៉ាន់ស្មាននោះ អាចនឹងមានកម្រិតទាបជាង ២៥ពាន់លានដុល្លារបន្តិចបន្តួច។ នៅពេលដែលសមាជិកសភាដេញដោលសួរអំពីការចំណាយដ៏ច្រើនលើសលប់ក្នុងសង្គ្រាមនេះ លោក Hegseth បានវាយបកដោយសំណួរថា អ្វីដែលសំខាន់បំផុតនោះគឺ តើវាមានតម្លៃកម្រិតណាទៅ ដើម្បីធានាឲ្យបានថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចមានឱកាសទទួលបានអាវុធនុយក្លេអ៊ែរ យកមកប្រើប្រាស់បាន។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ប្រឆាំងនឹងកងទ័ព និងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បើទោះបីជាបច្ចុប្បន្ន ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចពន្យារពេលបទឈប់បាញ់ ដែលធ្លាប់បានកំណត់ត្រឹមរយៈពេលពីរសប្ដាហ៍ដំបូងឲ្យមានរយៈពេលយូរមិនកំណត់ ដើម្បីផ្អាកការប្រយុទ្ធគ្នាក៏ដោយ ក៏ប៉ុន្តែជម្លោះដ៏រ៉ាំរ៉ៃនេះ រួមទាំងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅជុំវិញពិភពលោក នៅមិនទាន់មានដំណោះស្រាយច្បាស់លាស់ណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


