ព័ត៌មានអន្ដរជាតិ
វាយបកទៅ ត្រាំ! អធិការបតីអាល្លឺម៉ង់ បោះសម្តីថា គ្មានអាមេរិក ក៏អឺរ៉ុប អាចការពារខ្លួនបានដែរ
ជម្លោះរវាងមហាអំណាចលេខ១លើលោក និងមហាអំណាចអឺរ៉ុប កាន់តែក្តៅគគុកទៅៗ ដោយប្រមុខសេតវិមាន ជះកំហឹងយ៉ាងខ្លាំងចំពោះអាល្លឺម៉ង់ ឈានដល់ការសម្រេចដកទ័ពចេញពីប្រទេសនេះ ព្រោះតែការរិះគន់ខ្លួន ជុំវិញសង្គ្រាមនៅអឺរ៉ង់ ហើយឥឡូវជាការវាយបក ទីក្រុងបែរឡាំង ក៏បោះពាក្យទៅវិញថា គ្មានអាមេរិក ក៏អឺរ៉ុប អាចការពារខ្លួនបានដែរ។

ក្នុងកិច្ចសម្ភាសជាមួយ ទូរទស្សន៍ ARD កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ អធិការបតីអាល្លឺម៉ង់ Friedrich Merz បញ្ជាក់យ៉ាងច្បាស់ថា សមាជិកអឺរ៉ុបរបស់អង្គការណាតូ នៅតែមានសមត្ថភាពរារាំង និងការពារខ្លួនបាន បើទោះបីជាគ្មានអាវុធ ឬការគាំទ្រពីកងកម្លាំងសហរដ្ឋអាមេរិក ក៏ដោយ។
ទោះបែបនេះ លោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់ មិនបោះបង់ចោល ការខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកនោះទេ ហើយក៏មិនបោះបង់ចោល នូវកិច្ចសហប្រតិបត្តិការជាមួយលោក ត្រាំ ដែរ។ អាមេរិកនៅតែជាដៃគូដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ក្នុងអង្គការណាតូ ហើយនៅតែមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ការថ្លែងរបស់លោក Merz កើតឡើង ក្រោយពេល ក្រសួងសង្គ្រាមអាមេរិក សម្រេច ដកទ័ព ៥ ០០០នាក់ ចេញពីអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងមេដឹកនាំប្រទេសទាំងពីរ។
យ៉ាងណា ក្រោយមក ប្រមុខសេតវិមាន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ South Florida ថា អាមេរិក មានផែនការ ដកទ័ពលើស ៥ ០០០នាក់ទៅទៀត។
រឿងនេះ បានទាក់ទាញប្រតិកម្មយ៉ាងខ្លាំងពីណាតូ ដោយអ្នកនាំពាក្យអង្គការនេះ គឺលោកស្រី Allison Hart និយាយថា ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


