Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​​​​​អ៊ីរ៉ង់ ថា​ ត្រៀម​តបត​ បើសិន អាមេរិក លូកដៃចូលក្នុងចរាចរណ៍ផ្លូវទឹកនៃច្រកសមុទ្រ Hormuz

បានផុស

នៅ

ប្រធានគណៈកម្មាធិការសន្តិសុខជាតនៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi បាន​​អះអាងថា ទីក្រុងតេហេរ៉ង់ នឹងចាត់ទុកការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកដល់ចរាចរណ៍ផ្លូវទឹកតា​ម​ច្រកសមុទ្រ Hormuz ថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera បានចុះផ្សាយ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «រាល់ការជ្រៀតជ្រែករបស់អាមេរិកនៅក្នុងរបបផ្លូវទឹកថ្មីនៃច្រកសមុទ្រ Hormuz នឹងត្រូវចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ច្រក Hormuz និងឈូងសមុទ្រពែរ្ស នឹងមិនត្រូវបានគ្រប់គ្រងតាមរយៈការបង្ហោះបែបស្រមៃរវើរវាយរបស់លោក ត្រាំ នោះឡើយ»។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសរបស់លោកនឹងចាប់ផ្តើមប្រតិបត្តិការលើ «គម្រោងសេរីភាព» នៅថ្ងៃច័ន្ទនេះ ដើម្បីជួយដល់នាវានានាដែលជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz ជាលទ្ធផលនៃជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ឲ្យអាចចាកចេញពីដែនទឹកនោះបាន។ លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា រាល់ការជ្រៀតជ្រែកណាមួយ នឹងត្រូវដោះស្រាយដោយវិធានការប្រើប្រាស់កម្លាំងបាយយ៉ាងខ្លាំងក្លាបំផុត»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ប្រៀបធៀបការរឹបអូសនាវាអ៊ីរ៉ង់​ដោយ​កងទ័ព​ជើងទឹកអាមេរិក​ទៅ​នឹង​ «ចោរសមុទ្រ»​ធ្វើសកម្មភាព​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម