Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់និង​អ៊ុយក្រែន ​ត្រៀម​សហការ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់ ​លើក​ឡើង​​នៅ​ថ្ងៃចន្ទ​ថា ​ខ្លួន​​មាន​គោល​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយអ៊ុយក្រែន​ក្នុង​ការអភិវឌ្ឍអាវុធ​បច្ចេកវិទ្យា​ខ្ពស់​ វាយ​ប្រហារ​បាន​ឆ្ងាយ​និង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិអាល្លឺម៉ង់​ លោក Boris Pistorius ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ (DPA) នៅ​ទីក្រុងគៀវ ថា៖ « ទីក្រុងប៊ែរឡាំង​ប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍប្រព័ន្ធ​អាវុធ​ថ្មីៗ​ដោយសហការជាមួយអ៊ុយក្រែន។ ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ភាពជាដៃគូយុទ្ធសាស្ត្រ​ វា​គឺ​ជាគោលដៅសំខាន់​នៃដំណើរទស្សនកិច្ច»។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិអាល្លឺម៉ង់​ លោក Boris Pistorius ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា ដំណើរទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តី​អាល្លឺ​ម៉ង់​​នៅ​ថ្ងៃ​ចន្ទនេះ ​មិនបានប្រកាសជាសាធារណៈ​ទេ។

លោក​លើក​ឡើង​ថា៖ « ការផ្តោតសំខាន់​គឺទៅលើការអភិវឌ្ឍ​រួម​គ្នា​នៃប្រព័ន្ធដ្រូន​ទំនើបៗនៅ​គ្រប់​ចម្ងាយទាំង​អស់​ ជាពិសេក្នុង​តំបន់នៃការវាយប្រហារ​ដ៏​​​​ជ្រៅ»។

ប្រយោគ «ការវាយប្រហារដ៏ជ្រៅ» កន្លែង​នេះ​ សំដៅ​ទៅលើសមត្ថភាព​ក្នុង​ការបំផ្លាញគោលដៅសំខាន់ៗ​យ៉ាងជ្រៅ​ក្នុងទឹក​ដី​របស់​ប្រទេស​សត្រូវ។

ដោយ​ឡែក អ្នកវិភាគ​និយាយ​ថា ដៃគូ​ណាតូអឺរ៉ុបមាន​ចន្លោះប្រហោង​ក្នុង​វិស័យ​អាវុធ​រយៈចម្ងាយឆ្ងាយ​ដែលអនុវត្តការវាយប្រហារឆ្ងាយ​ៗ​។

លោក Pistorius ថា ​ជា​រឿង​ចាំបាច់សម្រាប់រដ្ឋ​ជាសមាជិកណា​តូក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអាល្លឺម៉ង់​កំពុងបន្តផែនការសម្រាប់​ការបណ្តាក់ទុនរួមគ្នា​បន្ថែមទៀតជាមួយអ៊ុយក្រែន​។

រដ្ឋមន្ត្រីរូប​នេះ​បន្ត​ថា «ក្នុងការធ្វើដូច្នេះ យើងទទួលបានអត្ថប្រយោជន៍ពី​បទពិសោធន៍របស់អ៊ុយក្រែននៅលើសមរភូមិ»៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម