ព័ត៌មានអន្ដរជាតិ
WTO អំពាវនាវឲ្យមានកិច្ចព្រមព្រៀងលើសិទ្ធិវ៉ាក់សាំងកូវីដស្មើគ្នា
អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃពុធ ទី៥ ខែឧសភាបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងជាអន្តរជាតិដើម្បីធានានូវសិទ្ធិវ៉ាក់សាំងកូវីដ-១៩ស្មើភាពគ្នា ចំពេលមានបញ្ហាប្រឈមជាបន្តបន្ទាប់ជុំវិញសំណើឲ្យលះបង់សិទ្ធិប៉ាតង់លើវ៉ាក់សាំង។
លោកស្រី Ngozi Okonjo-Iweala ប្រធាន WTO បានប្រាប់តំណាងប្រទេសដែលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល WTO ដែលជាស្ថាប័នសម្រេចសំខាន់ថា ៖«វិធីដែលអង្គការពាណិជ្ជកម្មពិភពលោកដោះស្រាបញ្ហានេះគឺសំខាន់ណាស់»។

លោកស្រីលើកឡើងថា ៖«យើងចាំបាច់ត្រូវមានសុភនិច្ឆ័យអាសន្នពីរបៀបដែលយើងដោះស្រាយបញ្ហានេះដើម្បីឆ្លើយតបនឹងកូវីដ-១៩ ពីព្រោះពិភពលោកកំពុងតាមដាន»។ លោកស្រីបានអធិប្បាយថា «ការទទួលបានសិទ្ធិស្មើភាពគ្នាគឺឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលជាបញ្ហាខាងសីលធម៌ និងសេដ្ឋកិច្ចនៃពេលវេលារបស់យើង»។
អង្គការពាណិជ្ជកម្មពិភពលោកបានកំពុងប្រឈមអស់រយៈពេលជាច្រើនខែហើយទៅនឹងការអំពាវនាវដឹកនាំដោយប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងដើម្បីឲ្យលុបចោលជាបណ្តោះអាសន្ននូវការការពារកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងកូវីដ-១៩ ដែលគំនិតនេះត្រូវគេនិយាយថា នឹងជួយបង្កើនការផលិតវ៉ា់ក់សាំងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍដែលរហូតដល់ពេលនេះទទួលបានវ៉ាក់សាំងតិច។
ប៉ុន្តែគំនិតនេះរហូតដល់ពេលនេះត្រូវបានប្រឆាំងយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំង និងប្រទេសរបស់ពួកគេ ដែលទទួចថា កម្មសិទ្ធិបញ្ញាមិនមែនជាការរាំងស្ទះខ្លាំងដល់ការបង្កើនផលិតកម្មទេ និងព្រមានថា គំនិតនេះអាចជាបញ្ហាអាក្រក់ដល់ការច្នៃសប្រឌិត។
លោកស្រី Okonjo-Iweala ជាស្ត្រីទី១ និងជាជនជាតិអាហ្វ្រិកទី១កាន់តំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១ ខែមីនា មិនបានប្រកាន់ជំហរថាតើ គោលបំណងដើម្បីឲ្យលះបង់កម្មសិទ្ធិបញ្ញានេះនៅតែបន្តទៅមុខទៀតឬយ៉ាងណា ប៉ុន្តែលោកស្រីបានទទួចថា បណ្តាប្រទេសនានាត្រូវការឯកភាពលើផ្លូវរួមមួយដែលនឹងជួយដោះស្រាយបញ្ហានៃសិទ្ធិប្រើប្រាស់វ៉ាក់សាំងមិនស្មើភាពគ្នា។
ការសម្រុះសម្រួល?
លោកស្រី Okonjo-Iweala មានប្រសាសន៍ថា ៖«គោលនយោបាយវ៉ាក់សាំងជាគោលនយោបាយសេដ្ឋកិច្ច ពីព្រោះការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមិនអាចទ្រទ្រង់បានទេ ប្រសិនបើយើងគ្មានវិធីមួយដើម្បីទទួលបានសិទ្ធិប្រើប្រាស់ស្មើភាពគ្នាចំពោះវ៉ាក់សាំង វិធីព្យាបាល និងរោគវិនិច្ឆ័យប្រកបដោយសមធម៌»។
ខណៈពេលគោលជំហរលើការលះបង់សិទ្ធិប៉ាតង់នៅតែមានការបែងចែក អ្នកនាំពាក្យ WTO លោក Keith Rockwell បានប្រាប់អ្នកកាសែតថា កិច្ចពិភាក្សាកាលពីពុធលើសំណើនេះបានដំណើរការប្រកបដោយផ្លែផ្កា។
លោកថា ៖«គ្រប់ភាគីទាំងអស់មានគោលបំណងតែមួយដែលត្រូវបង្កើនការផលិត និងបង្កើនប្រសិទ្ធភាព ព្រមទាំងដំណើរការចែកចាយស្មើភាពគ្នា»។ លោកបន្ថែមថា គ្រប់តំណាងប្រទេសជាង៤០ដែលបានលើកឡើងក្នុងកិច្ចប្រជុំបានយល់ព្រមថា មិនមានវ៉ាក់សាំងគ្រប់គ្រាន់ទេទៅពិភពលោកកំពុងអភិវឌ្ឍ។
លោក Keith បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងបាននិយាយថា ពួកគេគ្រោងពិនិត្យឡើងវិញនូវសំណើររបស់ខ្លួនដែលរំពឹងមានការកែសម្រួលថ្មីដែលអាចនឹងសប្តាហ៍ក្រោយ។
WTO បាននិយាយថា កិច្ចប្រជុំប្រហែលជានឹងធ្វើនៅចុងខែនេះទៀតដើម្បីពិភាក្សាលើអត្ថបទដែលបានកែសម្រួល មុនពេលមានកិច្ចប្រជុំផ្លូវការដែលគ្រោងធ្វើដើមខែមិថុនា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


