Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សាវ៉ាក់សាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កំពុងបង្ហាញលទ្ធផលវិជ្ជមាន

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រស៊ុយអ៊ែតអះអាងថា ការសិក្សារបស់ខ្លួនទៅលើវ៉ាក់សាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បានបង្ហាញលទ្ធផលល្អប្រសើរ។

Flu shot rates increasing this year as experts worry of double whammy with  COVID-19 this season | FierceHealthcare
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Linköping និយាយថា ថ្នាំបង្ការសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលខ្លួនកំពុងសិក្សា នឹងអនុញ្ញាតឱ្យកោសិកាអ្នកជំងឺបន្តផលិតអាំងស៊ុយលីនក្នុងកម្រិតសមស្របឆ្លើយតបទៅនឹងតម្រូវការរបស់រាងកាយ ហើយអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានកាន់តែល្អ។

សាស្ត្រាចារ្យ Ludvigsson ធ្វើការនៅនាយកដ្ឋានជីវវិទ្យានិងគ្លីនិកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Linköping រៀបរាប់លទ្ធផលនៅក្នុងការសិក្សាថា វ៉ាក់សាំងទឹកនោមផ្អែមអាចជួយផលិតអាំងស៊ុយលីនត្រឹមត្រូវ ហើយសូម្បីវាផលិតបានតិចតួចក៏ដោយ ក៏អាចផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាពអ្នកជំងឺបានដែរ។

COVID-19 and Diabetes

ក្រោយពីអ្នកជំងឺបានចាក់វ៉ាក់សាំងការពារទឹកនោមផ្អែម រាងកាយពួកគេនឹងផលិតអាំងស៊ុយលីនក្នុងបរិមាណជាក់លាក់មួយពីធម្មជាតិ ដោយអាចជួយការពារការឡើងជាតិស្ករនៅក្នុងឈាម។ ដោយសារបែបនេះ អ្នកជំងឺក៏មានហានិភ័យទាបក្នុងការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ព្រមទាំងបន្ថយការគំរាមកំហែងដល់អាយុជីវិត។

ការសិក្សាដដែលបានចេញផ្សាយថា កត្តាហ្សែនរបស់អ្នកជំងឺក៏ដើរតួយ៉ាងសំខាន់មួយទៀតក្នុងការធ្វើឱ្យមានមានប្រតិកម្មឆ្លើយតបជាមួយវ៉ាក់សាំងការពារជំងឺទឹកនោមផ្អែមផងដែរ។ ហ្សែនមួយប្រភេទដែលគេស្គាល់ថា HLA ជាអ្នកបញ្ចោញប្រូតេអ៊ីនទៅកាន់កោសិកានៃប្រព័ន្ធភាពស៊ាំ ហើយបើសិនអ្នកជំងឺណាមានផ្ទុកហ្សែនប្រភេទនេះ នោះរឹតតែជំរុញប្រសិទ្ធភាពវ៉ាក់សាំងបានល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Dialy

ចុចអាន៖ ផលិតករ​ថា​ វ៉ាក់សាំង​ Moderna​ មាន​ប្រសិទ្ធភាព​ខ្លាំង​សម្រាប់​ក្មេង​អាយុ​១២​ឆ្នាំ​ឡើង

ចុចអាន៖ ដាច់​ខាត​កុំ​ប្រើ​ថ្នាំ ២ ប្រភេទ​នេះ​ឲ្យ​សោះ ក្រោយ​ចាក់​វ៉ាក់សាំង បើ​មិន​ចង់​បន្ថយ​ប្រសិទ្ធភាព និង រារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម