ព័ត៌មានអន្ដរជាតិ
ចំណុចផ្ទុះកូវីដនៅ វៀតណាម ក្លាយជា “ទីក្រុងខ្មោច”
ខេត្ត Bac Giang ដែលជាចំណុចផ្ទុះវីរុសកូវីដ-១៩ ត្រូវបានគេបោះបង់ចោលនិងស្ងប់ស្ងាត់ក្លាយជាទីក្រុងខ្មោចនារយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីការដាក់ចេញនូវវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាល។

ទីលាន ៣កុម្ភៈ ស្ថិតនៅចំកណ្តាលទីរួមខេត្ត Bac Giang។ ខេត្តដែលស្ថិតនៅជិតទីក្រុង ហាណូយ មួយនេះ បានរួមចំណែកពាក់កណ្តាល នៃករណីកូវីដទាំងអស់ ដែលកំពុងផ្ទុះឡើងក្នុងប្រទេសវៀតណាម។
ចាប់តាំងពីថ្ងៃទី១៨ខែឧសភាមក ខេត្តនេះ បានដាក់ចេញនូវវិធានការគម្លាតសង្គមនៅក្នុងស្រុកចំនួន៦ ក្នុងចំណោមស្រុកទាំងប្រាំបួនរបស់ខ្លួន ខណៈប្រជាជននៅក្នុងស្រុកដែលនៅសេសសល់និងទីរួមខេត្ត Bac Giang មិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទេ លើកលែងតែមានហេតុផលជាក់លាក់ប៉ុណ្ណោះ។

ខេត្តនេះ ក៏ហាមឃាត់ព្រឹត្តិការណ៍សង្គម ការប្រមូលផ្ដុំមនុស្សលើស២០នាក់នៅកន្លែងតែមួយ និងការប្រមូលផ្តុំមនុស្ស១០នាក់ឬលើសពីនេះនៅខាងក្រៅកន្លែងធ្វើការ សាលារៀននិងមន្ទីរពេទ្យ ហើយតម្រូវឲ្យមានគម្លាតអប្បបរមា២ម៉ែត្រ រវាងមនុស្សនៅតាមទីសាធារណៈផងដែរ។






ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


