ព័ត៌មានអន្ដរជាតិ
ជនបរទេសនៅថៃឥឡូវអាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩បានហើយ
នៅរសៀលថ្ងៃចន្ទម្សិលមិញ វេបសាយក្រសួងសុខាភិបាលថៃមួយបានចាប់ផ្តើមបើកឲ្យជនបរទេសដែលកំពុងស្ថិតនៅក្នុងប្រទេសថៃអាចចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩បានហើយ។
វេបសាយរបស់ក្រសួងសុខាភិបាលជាភាសាអង់គ្លេសទើបកែសម្រួលថ្មីដែលជនបរទេសទាំងអស់នៅប្រទេសថៃអាចចូលតាមរយៈ wwww.thailandintervac.com. ដើម្បីចុះឈ្មោះបាន។ វេបសាយនេះពីមុនត្រូវបានប្រើសម្រាប់មន្ត្រីទូបរទេសប្រចាំប្រទេសថៃចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩។

អ្នកនាំពាក្យរងកិច្ចការបរទេស លោក Natapanu Nopakun បាននិយាយកំឡុងពេលធ្វើសន្និសីទកាសែតប្រចាំថ្ងៃនៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថា ជនបរទេសទាំងអស់ត្រូវតែចុះឈ្មោះដើម្បីធ្វើការណាត់ពេលវេលាចាក់វ៉ាក់សាំងឲ្យពីរសប្តាហ៍មុន។
ទោះបីជាយ៉ាងណា សម្រាប់ការចុះឈ្មោះដំបូងនេះបើកសម្រាប់ជនបរទេសដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងសម្រាប់អ្នកដែលមានជំងឺរាំរ៉ៃ។ ព័ត៌មានលំអិតមានបង្ហាញនៅលើវេបសាយស្រាប់។
រដ្ឋាភិបាលថៃបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសកាលពីថ្ងៃចន្ទម្សិលមិញ ទាំងជនជាតិថៃ និងបរទេស។
បច្ចុប្បន្ននេះ ថៃមានវ៉ាក់សាំង AstraZeneca ចំនួន៦១លានដូស និងវ៉ាក់សាំងទិញពីប្រទេសចិន Sinovac ចំនួន៦លានដូស។ នៅពេលជាមួយគ្នានេះ ថៃក៏កំពុងបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៣ប្រភេទគឺវ៉ាក់សាំង Sinovac, Pfizer និង Johnson & Johnson ដែលមានចំនួនជាង៣០លានដូសបន្ថែមដើម្បីបំពេញគោលដៅបំណាច់ឆ្នាំនេះចាក់ឲ្យបាន១០០លានដូសដល់ប្រជាជនរបស់ខ្លួន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


