ព័ត៌មានអន្ដរជាតិ
ត្រីឆ្លាមនៅម៉ាឡេស៊ីកើតមានជំងឺដំបៅលើក្បាលដ៏ចម្លែក
ជីវវិទូសមុទ្របានកំពុងស៊ើបអង្កេតជុំវិញជំងឺស៊ើស្បែកដ៏អាថ៌កំបាំងដែលកើតមានលើក្បាលត្រីឆ្លាមនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈតាមរបាយការណ៍ខ្លះលើកឡើងថា ការកើនឡើងសីតុណ្ហភាពសមុទ្រអាចជាមូលហេតុ។
ត្រីឆ្លាមសមុទ្រនេះត្រូវបានគេប្រទាស់ឃើញនៅតាមថ្មប៉ប្រះទឹកនៅពេលថ្ងៃ និងជាកន្លែងដែលពេញនិយមសម្រាប់អ្នកមុជទឹកកម្សាន្តបាតសមុទ្រ។ ត្រីឆ្លាមទាំងនេះមានសកម្មពេលយប់ដើម្បីស្វែងរកចំណី។
រូបភាពមួយបានបង្ហាញត្រីឆ្លាមត្រូវបានគេឃើញមានស្នាមជាំ ដាច់រលាត់ស្បែក ដំបៅលើក្បាល ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងកាលពីខែមេសា បន្ទាប់ពីអ្នកថតរូបក្រោមទឹកបានចាប់យករូបភាពនៅកោះ Borneo ក្នុងរដ្ឋ Sabah។

ភ្លាមៗនោះ អ្នកមុជទឹកនៅកោះ Sipadan ជាកន្លែងមុជទឹកបាត់សមុទ្រដ៏ពេញនិយមមួយ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ ក៏ដូចជារដ្ឋាភិបាល និងក្រុមអភិរក្សបានចាប់ផ្តើមតាមដាន និងបានឃើញត្រីឆ្លាមជាច្រើនដែលពួកគេបានជួបគឺកើតមានដំបៅក្បាល។
ដើម្បីព្យាយាមវិភាគលើរោគវិនិច្ឆ័យពីអ្វីដែលបានកើតមាន ក្រុមអ្នកស្រាវជ្រាវបានរកឃើញសីតុណ្ណភាពបាតសមុទ្រនៅកោះ Sipadan កើនឡើងកម្តៅ២៩.៥អង្សាសេកាលពីខែឧសភា ដែលខ្ពស់ជាងកាលពីឆ្នាំ១៩៨៥។
ជីវវិទូសមុទ្រជាន់ខ្ពស់មកពីក្រុមអភិរក្សមិនរកប្រាក់ចំណេញ Reef Guardian លោក Davies Austin Spiji បាននិយាយថា ៖«យើងអាចស្ទើរតែប្រាកដច្បាស់គឺមកពីកម្តៅសមុទ្រដែលពាក់ព័ន្ធនឹងអ្វីដែលយើងឃើញកើតមានលើត្រីឆ្លាមនៅ Sipadan»។
លោកបានច្រានចោលនូវកត្តាដែលបណ្តាលមកពីមនុស្ស ខណៈដែនសមុទ្រនៅ Sipadan ជាតំបន់ការពារដែលការធ្វើនេសាទត្រូវបានហាមឃាតយ៉ាងតឹងតែង ហើយក៏គ្មានរោងចក្រណាមួយនៅជិតនោះដែរ។
យោងតាមសំដីរបស់សាស្ត្រាចារ្យជំនាញបសុពេទ្យទឹកនៅសាកលវិទ្យាល័យ Universiti Putra Malaysia លោក Mohamed Shariff Mohamed Din ថា ការរកឃើញដែលត្រូវបានរាយការណ៍គឺស្របទៅនឹងរបាយការណ៍ពីករណីផ្កាថ្មនៅតំបន់នោះដែរ។

លោកថា ៖«យើងមិនអាច មិនរវល់ពីការប្រែប្រែកំពុងកើតមានឡើងបណ្តាលមកពីសីតុណ្ហភាពឡើងកម្តៅនោះទេ»។
ទោះបីជាយ៉ាងណា ការសិក្សាបែបវិទ្យាសាស្ត្រពេញលេញមិនទាន់ត្រូវបានបញ្ចប់ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល