Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ

បានផុស

នៅ

អ្នក​ជំនាញ​និយាយ​ថា ​ឪពុកម្ដាយ​ត្រូវ​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ គឺ​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ក្មេង​អាយុ ១២ ឆ្នាំ​ឡើង​ទៅ។ ខណៈ​ពេល​ដែល​វ៉ាក់សាំង Pfizer ត្រូវ​បាន​អនុម័ត​នៅ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ប្រើប្រាស់​ជា​បន្ទាន់​ក្នុង​ក្រុម​អាយុ​នេះ ​ឪពុកម្ដាយត្រូវ​តែ​ដឹង​ពី​បញ្ហា​មួយ​នេះ ហើយ​ជួយ​ណែនាំ​កូនៗ​គ្រប់គ្នា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត Jessica Ericson គ្រូពេទ្យ​កុមារ​នៃ​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​សុខភាព​រដ្ឋ Penn រដ្ឋ Hershey និយាយ​ថា “ វ៉ាក់សាំង​ទាំង​នេះ​បាន​ឆ្លង​កាត់​ការ​សិក្សា​យ៉ាង​ម៉ត់ចត់ ​ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សុវត្ថិភាព។ ខ្ញុំ​ដឹង​ថា​ប្រជាជន​មាន​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ ចាប់​តាំង​ពី​វ៉ាក់សាំង​បាន​សាកល្បង​ក្នុង​រយៈពេល​ ៩ ខែ​ទៅ​មួយ​ឆ្នាំ។ ប៉ុន្តែ​ផល​ប៉ះពាល់​ភាគច្រើន ​កើត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ” ។

ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​កុមារ ​គឺ​ដូចគ្នា​នឹង​មនុស្ស​ពេញ​វ័យ​ដែរ។ ពួកគេ​រួម​មាន​គ្រុន​ក្ដៅ​ទាប​ ឈឺចាប់​ រាងកាយ​អស់កម្លាំង ​និង​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ។ ប្រសិន​បើ​កុមារ​មាន​រោគ​សញ្ញា​ដែល​មាន​រយៈពេល​លើស​ពី​ពីរ​ថ្ងៃ ​ដូចជា​ក្ដៅ​ខ្លួន ៣៨. ៨អង្សារសេ ​ឬ​ខ្ពស់​ជាង​នេះ ​ឪពុកម្ដាយ​គួរ​តែ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រូពេទ្យ​ឬ​នាំ​គេ​ទៅ​មន្ទីរពេទ្យ។

លោកស្រី Ericson បន្ថែម​ថា​ វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​សម្រាប់​កុមារ​ដែល​មាន​អាឡ័កស៊ី​ឬ​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ​ ហើយ​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្ដល់​ថ្នាំ​បង្ការ​កុមារ​ដទៃ​ទៀត។ ការ​សាកល្បង​វ៉ាក់សាំង​ជាមួយ​ក្មេង​ជំទង់​ មិន​បាន​រាយការណ៍​ពី​ប្រតិកម្ម​ឬ​ផលវិបាក​មិន​ល្អ​ទេ​ ហើយ​វ៉ាក់សាំង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព ១០០% ចំពោះ​ក្មេង​អាយុ​ពី ១២ ទៅ ១៥ ឆ្នាំ​ដែល​ជា​អត្រា​មួយ​ប្រសើរ​ ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ។

ទោះ​យ៉ាងណា​ ឪពុកម្ដាយ​ខ្លះ​អាច​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូនៗ របស់​ពួកគេ​ ដោយសារ​តែ​ពួកគេ​ដឹង​​ថា​ ​កុមារ​មិន​ងាយ​ឆ្លង​ឬ​រាលដាល​មេរោគ​រហ័ស​ជាង​មនុស្ស​ធំ​ឡើយ។

ប៉ុន្តែនៅពេលកុមារចាក់វ៉ាក់សាំង នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​ គឺពួកគេ​មិន​ចាំបាច់​ផ្ដាច់​ខ្លួន​ឬ​ធ្វើ​តេស្ត​ឡើយ​ ជា​ពិសេស​នោះ​គឺ​ថា​ ការ​ចាក់​វ៉ាក់សាំង​​ជា​វិធី​ល្អ​​និង​លឿន​បំផុត​ ដើម្បី​បន្ត​ជីវិត​ធម្មតា​ដូច​ពូ​ពី​មុន​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖វៀតណាម ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ឲ្យកុមារ

ចុចអាន៖វ៉ាក់សាំង Moderna ជិតទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម