ព័ត៌មានអន្ដរជាតិ
លោក Trump គ្មានគម្រោងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលក្រុមប្រទេស G7
ប្រភពពីការទូតចំនួន ៣ បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិកដែលជិតចប់អាណត្តិ Donald Trump គ្មានគម្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច (G7) នោះទេ បន្ទាប់ពីបានលុបចោលការជួបប្រជុំនៅខែមិថុនា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។
ប្រភពមួយទៀតដែលដឹងពីបញ្ហានេះបាននិយាយថា ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែលបានបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden មកពីគណបក្សប្រជាធិបតីនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា មិនបានធ្វើការសម្រេចចិត្តចុងក្រោយណាមួយនោះទេ ប៉ុន្តែពេលវេលាជិតអស់ហើយដើម្បីរៀបចំផែនការកិច្ចប្រជុំកំពូល មុនពេលដែលលោកនឹងប្រគល់អំណាចនៅថ្ងៃទី ២០ ខែមករា ។

ប្រភពការទូតចំនួន ៣ បាននិយាយថា មិនមានការអះអាងណាមួយពីសំណាក់រដ្ឋបាលលោក Trump នៅកាលបរិច្ឆេទ និងរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G7 ដែលអាចកើតមាននោះទេ ។ ប្រភពមួយបាននិយាយថា ខណៈពេលដែលការប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតនៅតែអាចធ្វើទៅបាននោះ វាមិនមានការងារណាមួយនៃសេចក្តីថ្លែងការណ៍រួមត្រូវធ្វើឡើងនោះទេ ហើយសេតវិមានក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីផងដែរ ។
ដំបូងលោក Trump បានលុបចោលផែនការសម្រាប់កិច្ចប្រជុំកំពូលដោយការចូលរួមផ្ទាល់នៅថ្ងៃទី ១០ ខែមិថុនា កាលពីខែមីនាដោយសារជំងឺរាតត្បាត ប៉ុន្តែក្រោយមកបានព្យាយាមធ្វើឲ្យប្រសើរឡើងវិញកាលពីខែឧសភា បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា លោកស្រីនឹងមិនចូលរួមនោះទេ ខណៈដែលអ្នកផ្សេងទៀតក៏សម្តែងការព្រួយបារម្ភពីរោគរាតត្បាតនេះផងដែរ ។

ប្រភពមួយបាននិយាយថា នៅក្នុងខែសីហា លោកបាននិយាយថាលោកមានបំណងធ្វើជាម្ចាស់ផ្ទះក្នុងបរិយាកាសស្ងប់ស្ងាត់ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែមិនមានសកម្មភាពអ្វីត្រូវបានធ្វើឡើងនោះទេ ខណៈពេលនេះលោកទំនងជាអស់តំណែងនៅសេតវិមានហើយ ។
លោក Trump ក៏បាននិយាយផងដែរថា លោកនឹងពង្រីកបញ្ជីអ្នកអញ្ជើញចូលរួមរួមមានអូស្រ្តាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាដោយចាត់ទុកក្រុមប្រទេស G7 បច្ចុប្បន្នថាជាក្រុមប្រទេសដែលហួសសម័យហើយ ។
គួរបញ្ជាក់ថា ក្រុមប្រទេស G7 រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា ខណៈសហភាពអ៊ឺរ៉ុបក៏ចូលរួមផងដែរ ។ ក្រុមនេះបានចាប់ផ្តើមកិច្ចប្រជុំនៅឆ្នាំ ១៩៧៥ ប៉ុន្តែមិនមានប្រទេសកាណាដានោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


