ព័ត៌មានអន្ដរជាតិ
មិនធូរស្បើយទេ! ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីច្រើនជាងម្សិលមិញ និងមានអ្នកស្លាប់ ៤១ នាក់ទៀត
ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសថៃបានកត់ត្រាការស្លាប់ពីជំងឺកូវីដ ១៩ ចំនួន ៤១ នាក់បន្ថែមទៀត និងឆ្លងថ្មី ៦,២៣០ ករណី ។
ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមាន ៥.៩៣៦ ករណីគឺជាប្រជាជនទូទៅ និង ២៩៤ ករណីទៀត គឺជាការឆ្លងក្នុងពន្ធនាគារ ។

ទន្ទឹមនោះ ចាប់តាំងពីជំងឺកូវីដ ១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ប្រទេសថៃកត់ត្រាករណីឆ្លងសរុប ២៧៧,១៥១ ករណី ។
ចំណែកការស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅទូទាំងប្រទេសថៃ ចាប់តាំងពីផ្ទុះឡើងកាលពីដើមឆ្នាំមុនមក បានកើនឡើងដល់ ២,១៨២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ មានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រា ៣ ថ្ងៃជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


