Connect with us

ព័ត៌មានអន្ដរជាតិ

ហោច​ណាស់​ស្លាប់​១៥០​នាក់​ពីការ​បាញ់​ប្រហារ​​នៅ​អាមេរិក​នៅ​ថ្ងៃ​ឈប់​សម្រាក

បានផុស

នៅ

ហោច​ណាស់​មនុស្ស​១៥០​នាក់​ត្រូវ​បានសម្លាប់​​នៅ​ក្នុង​ហិង្សា​ដោយ​អាវុធ​ដែល​បាន​កើត​​ឡើង​ជាង​៤០០​កន្លែង​ទូទាំង​សហរដ្ឋ​អាមេរិក​កំឡុង​ពេលចុង​សប្តាហ៍កន្លង​ទៅ​នេះ​​ដែល​​ថ្ងៃ​ទី​៤ ខែ​កក្កដា​ គឺ​ជា​ទិវា​ឯករាជ្យជាតិ​អាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យរបស់ Gun Violence Archive។

ទិន្នន័យ​ដែល​រាប់​បញ្ចូល​ទាំង​ចំនួន​នៃ​ឧបទ្ទវហេតុ​បាញ់សម្លាប់​ និង​ជន​រង​គ្រោះ​​ហិង្សា​ដោយ​​អាវុធទូទាំង​ប្រទេស​រយៈ​ពេល​ជាង​៧២​ម៉ោងគឺ​ចាប់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ នៅ​តែ​មាន​ពាក់​ព័ន្ធ ហើយ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ត​ទៀត។

នាយករដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​និយាយ​ថា ទី​ក្រុងញូវយ៉ក ដែលកម្រិត​​​ហិង្សា​ដោយ​អាវុធកើនឡើង​មិន​អាច​មើល​ឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ជន​រង​គ្រោះ​២៦​នាក់​ពី​ការ​បាញ់​ប្រហារ​២១​កន្លែង​ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ។ ចំនួន​នេះ​ធ្លាក់​ចុះ​បើប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ជន​រង​គ្រោះ​៣០​នាក់​ក្នុង​ចំណោម​ការ​បាញ់​ប្រហារ​២៥​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ប៉ូលិស​ទី​ក្រុង Chicago បាន​បង្ហាញ​ថា ទី​ក្រុង​នេះ បន្ទាប់​ពីលោកស្នងការ David Brown បាន​​លើក​ឡើង​ពី​កង្វល់​មុន​ពេល​បញ្ហា​ប្រឈម​​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​ក្រុម​ប៉ូលិស មនុស្ស​៨៣​នាក់​ត្រូវ​បាន​បាញ់​ ក្នុង​នោះ​១៤​នាក់​បាន​ស្លាប់​ចាប់​ពី​ម៉ោង​៦​ល្ងាច ថ្ងៃ​សុក្រ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ចន្ទ។ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​របួស​​នៅ​រសៀល​ថ្ងៃ​អាទិត្យ និង​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​​​បាន​​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។

ប៉ូលិស​បាន​និយាយ​ថា ជា​មួយ​គ្នានេះ ប៉ូលិស Chicago ពីរ​នាក់​បាន​របួស​នៅ​ក្នុង​ការ​បាញ់​​ប្រហារ​នៅ​ពាក់​កណ្តាល​​រាត្រី​មួយ​​ពេល​ខ្មាន់​កាំភ្លើង​ម្នាក់​បើក​ការបាញ់​រះ ខណៈ​​​ប៉ូលិស​កំពុងបំបែក​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់ និង​ចាប់​ខ្លួន​ពួក​គេ​ជាង​៦០​នាក់។

ហិង្សា​កើត​មាន​ទូទាំង​អាមេរិក

យោងតាម​ប៉ូលិស Cobb County បាន​ឲ្យ​ដឹង​ថា នៅ​ជាយ​ក្រុង Atlanta កីឡាករ​វាយកូនគោល​អាជីព Gene Siller ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ទី​លាន​វាយ​កូន​គោល​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ប៉ូលិស​កំពុង​​ស្វែង​រក​ជន​សង្ស័យ។ ជន​រង​គ្រោះ​ពីរ​នាក់​ទៀត​​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​វាយ​កូន​គោល​នោះ​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស Fort Worth ឲ្យ​ដឹង​ថា មនុស្ស​៨​នាក់​បាន​របួស​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ក្នុង​ការ​បាញ់​ប្រហារ​​មួយ​នៅ​ជិត​កន្លែង​លាង​រថយន្ត​មួយ​នៅតំបន់​ Fort Worth ក្នុង​រដ្ឋ​តិចសា បន្ទាប់​ពី​កើត​មាន​ចម្លោះ​រវាង​បុរស​មួយ​ក្រុម។ បុរស​ម្នាក់​បាន​ចាក​ចេញ​ពី​កន្លែង​ជម្លោះ និង​ត្រឡប់​មក​វិញ​ដោយ​មាន​កាំភ្លើង​មួយ​ដើម ហើយ​បើក​ការបាញ់​រះ​តែ​ម្តង។

នៅ​តំបន់ Norfolk ក្នុង​រដ្ឋ Virginia កុមារ​៤​នាក់​ត្រូវ​បាន​បាញ់​របួស​​នៅ​រសៀល​ថ្ងៃ​សុក្រ មាន​ទាំង​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់បាន​របួស​ធ្ងន់​ធ្ងរ ប៉ុន្តែ​ឥឡូវ​ស្ថានភាព​ប្រសើរ​។ ជន​រង​គ្រោះ​មាន​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ និង​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ដែល​ត្រូវ​គេ​សង្ឃឹមជា​សះ​ស្បើយ​វិញ។

មនុស្ស​ម្នាក់ស្លាប់ និង​១១​នាក់​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​​មួយ​ក្នុង​ពិធី​ជប់​លៀង​នៅ Toledo ក្នុងរដ្ឋ​ Ohio កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​បាន​ស្លាប់ បន្ទាប់​ពី​​ដឹក​ដោយ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​មន្ទីរ​ពេទ្យ Michigan ដើម្បី​ព្យាបាល។

ជន​រងគ្រោះ​ពីរ​នាក់ ម្នាក់​អាយុ​៥​១​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៩​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ និង​មនុស្ស​៩​នាក់​ទៀត​របួស​ដែល​ពួក​គេ​អាយុ​ពី​១១​ទៅ​១៩​ឆ្នាំ។

ប៉ូលិស​នៅ Cincinnati រដ្ឋ Ohio បាន​និយាយ​ថា បុរស​ពីរ​នាក់អាយុ​១៦ និង​១៩​ឆ្នាំ​ត្រូវ​បាន​បាញ់​ស្លាប់ និង​របួស​៣​នាក់​នៅឧទ្យាន​មួយ​កន្លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ក្មេង​ស្រី​២​នាក់ អាយុ​១៦ និង​១៧​ឆ្នាំ ហើយ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​បាន​របួស​ក្នុង​ការ​បាញ់​នោះ។

នៅ​តំបន់ Dallas ប៉ូលិស​បាន​រាយការណ៍​ថា មាន​ករណី​បាញ់​ដាច់​ដោយ​ឡែក​​ពីរ​កន្លែងកាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា។ មួយ​កន្លែង​ពាក់​ព័ន្ធ​នឹង​បុរស​៥​នាក់​ត្រូវ​បាន​បាញ់។ ៣​នាក់​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ បុរស​អាយុ​៦១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្នុង​ករណី​បាញ់​មួយ​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម