Connect with us

ព័ត៌មានអន្ដរជាតិ

ហៃទី អង្វរលោក Joe Biden ឲ្យបញ្ជូនកងទ័ពអាមេរិក មកជួយការពារប្រទេស ក្រោយការធ្វើឃាតប្រធានាធិបតី

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាល ហៃទី បានអង្វរប្រធានាធិបតីអាមេរិក​ លោក Joe Biden ឲ្យបញ្ជូនកងទ័ពដើម្បីមកការពារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។

ប្រធានាធិបតីអាមេរិក​ លោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេចង់ការពារកំពង់ផែ អាកាសយានដ្ឋាន ស្ថានីយ៍ប្រេងសាំងនិងទីតាំងសំខាន់ៗផ្សេងទៀត ស្របពេលប្រទេសនេះ កំពុងធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីការធ្វើឃាត លោកប្រធានាធិបតី Jovenel Moïse កាលពីថ្ងៃពុធ។

ប្រទេស ហៃទីមានប្រវត្តិ នៃការជ្រៀតជ្រែករបស់យោធាអាមេរិក ប៉ុន្តែមានការភ័យខ្លាចកាន់តែខ្លាំងថា ភាពវឹកវរនិងចលាចលនយោបាយបន្ទាប់ពីការវាយប្រហារ អាចបង្កជាវិបត្តិដ៏អាក្រក់បំផុតរបស់ប្រទេស នៅក្នុងជំនាន់នេះ។

ប្រធានាធិបតីហៃទីលោក Jovenel Moïse

ប្រទេសហៃទី ត្រូវបានញាំញីដោយការឈ្លានពាននយោបាយ និងអំពើហិង្សាក្រុមបងធំ បូករួមនឹងវិបត្តិសេដ្ឋកិច្ចសាធារណៈ ដែលជំរុញដោយរោគរាតត្បាតនិងបញ្ហា ទទួលជំនួយអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងបោះឆ្នោត ហៃទី លោក Mathias Pierre បាននិយាយថា ការស្នើសុំនេះ ត្រូវបានធ្វើឡើង ដោយសារតែលោកប្រធានាធិបតី Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ប្តេជ្ញាជួយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Jalina Porter បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះថា លោកស្រីមិនអាចបញ្ជាក់អំពីសំណើបែបនេះបានទេ។

ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ FBI និងមន្រ្តីសន្តិសុខទៅកាន់ទីក្រុង Port-au-Prince ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ចាប់បានជនសង្ស័យធ្វើឃាតប្រធានាធិបតី ហៃទី នៅក្នុងស្ថានទូតកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម