ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ថា MPA បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែមីនា ថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali ដែលចុះបញ្ជីក្នុងប្រទេសសិង្ហបុរី បុកជាមួយស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមីនា (ម៉ោងក្នុងតំបន់) ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA របស់សិង្ហបុរី នាងវេលាយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤ ។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ Baltimore បានឱ្យដឹងថា មនុស្សរហូតដល់ ២០ នាក់ ក៏ដូចជារថយន្តជាច្រើនគ្រឿងអាចនឹងធ្លាក់ចូលទៅក្នុងទឹក ។
អាជ្ញាធរបាននិយាយថា MPA កំពុងទាក់ទងជាមួយឆ្មាំឆ្នេរសមុទ្រអាមេរិក និងក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ ដើម្បីផ្តល់ជំនួយចាំបាច់ ។ជាមួយគ្នានេះ MPA បានសង្កត់ធ្ងន់ថា “ក្នុងនាមជាម្ចាស់ទង់ជាតិ MPA នឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញដល់ឆ្មាំឆ្នេរសមុទ្រអាមេរិកក្នុងការស៊ើបអង្កេតរបស់ខ្លួន ហើយ MPA ក៏នឹងកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះផងដែរ” ។
យោងតាមទិន្នន័យតាមដានកប៉ាល់បានបង្ហាញថា កប៉ាល់ Dali ត្រូវបានចុះឈ្មោះជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយ Synergy Marine Group ។ ហើយកប៉ាល់នេះត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk នៅមុនពេលមានគ្រោះថ្នាក់។
សូមជម្រាបជូនថា MPA បានបង្ហាញថា Dali គឺជាកប៉ាល់កុងតឺន័រមានទម្ងន់សរុប ៩៦ម៉ឺនតោន ដែលប្រតិបត្តិការជាមួយសមាជិកនាវិក ២២នាក់ នៅថ្ងៃកើតហេតុ។
យោងតាមគេហទំព័ររបស់ MPA បានឱ្យដឹងថា ប្រទេសសិង្ហបុរីគឺជាប្រទេសមួយក្នុងចំនោមការចុះបញ្ជីកប៉ាល់ដ៏ធំបំផុតរបស់ពិភពលោកដែលមាននាវាជាង ៤.៤០០ គ្រឿង។ ថ្វីបើ Dali បានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី ក៏ពិតមែន ប៉ុន្តែនៅក្នុងករណីបុកស្ពាន Francis Scott Key នៅទីក្រុង Baltimore នេះ សិង្ហបុរីពុំមានទំនួលខុសត្រូវឡើយ ដោយ Dali និងក្រុមហ៊ុនធានារ៉ាប់រង ជាអ្នកទទួលខុសត្រូវដោយខ្លួនឯងរាល់ការខូចខាតទាំងអស់ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


