ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី អនុម័តវ៉ាក់សាំងក្រុមហ៊ុនធំៗចំនួន ២ ក្នុងពេលតែមួយសម្រាប់ប្រើប្រាស់ជាបន្ទាន់ ក្រោយផ្ទុះឆ្លងខ្លាំងពេក
ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន ។

អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនឱសថ Duopharma ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Noor Hisham បានបញ្ជាក់ថា អាជ្ញាធរក៏បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌចំពោះវ៉ាក់សាំងចាក់តែមួយដូស Janssen ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson និងផលិតនៅក្នុងប្រទេសបែលហ្ស៊ិក ។

ការអនុម័តនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួននឹងបញ្ឈប់ការចាក់វ៉ាក់សាំង Sinovac នៅពេលដែលការផ្គត់ផ្គង់របស់ក្រុមហ៊ុនចិនមួយនេះចប់ ខណៈប្រទេសនេះមានវ៉ាក់សាំងផ្សេងទៀតគ្រប់គ្រាប់ សម្រាប់ចាក់ដល់ប្រជាជនខ្លួន ។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈគិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុប ១២,៦៤៧,៥៥៨ ដូស ក្នុងចំណោមប្រជាជនជាង ៤ លាននាក់ ឬ ១២.៣ ភាគរយនៃប្រជាជន បានចាក់វ៉ាក់សាំងពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


