Connect with us

កូវីដ-១៩

ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកក្កដានេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១,៣២១ ករណី ដែលជាចំនួនឆ្លងក្នុងកម្រិតកំណត់ត្រា បីថ្ងៃជាប់ៗគ្នា។

នេះក៏ជាករណីឆ្លងក្នុងកម្រិតខ្ពស់លើកទី ៥ របស់ប្រទេស ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយផងដែរ ហើយនេះជាលើកទី ១ ដែលម៉ាឡេស៊ី មានអ្នកឆ្លងប្រចាំថ្ងៃ លើស ១៣,០០០ ករណី។

អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនូវករណីថ្មី គឺដោយសារតែការបង្កើនល្បឿនធ្វើតេស្ត រកជំងឺកូវីដ-១៩។

ប្រទេសម៉ាឡេស៊ី បានដាក់វិធានការបិទខ្ទប់ ទូទាំងប្រទេសជាលើកទី ៣ របស់ខ្លួននៅថ្ងៃទី ១ ខែមិថុនា ភ្លាមៗបន្ទាប់ពី ករណីឆ្លងកូវីដប្រចាំថ្ងៃ បានកើនដល់ ៩,០០០ករណី ជាលើកដំបូង កាលពីថ្ងៃទី២៩ខែឧសភា។

ចំនួនករណីឆ្លង បានឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀតនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកក្កដា ដោយមួយថ្ងៃឆ្លងជាង ៩,១០០ករណី មុនពេលឈានដល់ ១១,០០០ករណីជាលើកដំបូង កាលពីថ្ងៃអង្គារ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានករណីឆ្លងកូវីដសរុប៨៨០,៧៨២ ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតបំបែកកំណត់ត្រាថ្មី និងឆ្លងជិត ១ម៉ឺនករណី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម